IHOME

ស្ងាត់ៗបាយខុន កើនអ្នកប្រើប្រាស់លើសម្ភៃមុឺននាក់ នាយកប្រត្តិបត្តិបង្ហើបពីទិសដៅអនាគត

ថ្មីៗនេះ យើងសង្កេតឃើញថា អែបបាយខុន ខ្មែរយើងកំពុងទ្បើងកូដខ្លាំង ខណៈអ្នកប្រើប្រាស់ស្ទុះទ្បើងលើសពីម្ភៃមុឺននាក់ឯណោះ។ ដោយទ្បែកមុខងារថ្មីៗ បានដាក់អោយប្រើប្រាស់ជាបន្តរបន្ទាប់ផងដែរ។

នាយកប្រត្តិបត្តិបាយខុន បានប្រាប់ គេហទំព័រ ceo-cambodia.com អោយដឹងថា "ចំនួនអ្នកប្រើប្រាស់ស្ទុះទ្បើងលឿនដល់ថ្នាក់នេះ គឺដោយសាកក្តាសំខាន់៣យ៉ាង៖
១ ទឹកចិត្តអ្នកប្រើប្រាស់ៈ គាត់លឺតែកូនខ្មែរយើងបង្កើតអីបាន គឺគាត់គាំទ្រណាស់ មិនថាតែអ្នកនៅក្នុងស្រុកនោះទេ សូម្បីពួគគាត់ទៅរស់នៅស្រុកគេក៏ដោយ ក៏គាត់នៅចាំគាំទ្រខ្មែរយើងជានិច្ច។
២ គុណតម្លៃៈ ដោយសារអែបបាយខុន លើសពីការលេងកំសាន្ត ផ្តោតលើកាសាងចំណូលអនទ្បាញ ដោយគ្រាន់តែផុសវីដេអូ ឬកូពីលីងយូធូប ដែលសមាជិក ណែនាំគ្នាបន្តរៗ ជាលំដាប់។
៣  គុណភាពៈ បាយខុន ជាអែបខ្មែរដំបូងគេ ដែលប្រើប្រាស់ បច្ចេកវិទ្យា Cassandra ដែលធានាបាននូវការផ្ទុកទិន្នន័យទំហំធំ និងល្បឿនលឿនផងដែរ។
"
ស្របពេលនេះដែរ លោកនាយកប្រត្តិបត្តិបានបង្ហើបពីទិសដៅអនាគតរបស់បាយខុនថា វានឹងក្លាយជាអែបមួយ ដែលរួមបញ្ជូលរវាង Facebook និង Telegram.
Messenger ពិបាកប្រើ ឯ Telegram អត់មានមុខងារផុស​។ ដូចនេះហើយបាយខុន មានមហិច្ចតាយកអែបពីរនេះបូកចូលគ្នា ហើយយើងបានត្រៀមអ្នកបច្ចេកវិទ្យាជំនាញៗ រួចរាល់ផងដែរ ដើម្បីចាប់ផ្តើមបេសកម្មនេះ៕
Facebay