IHOME

រស់ជាតិខ្ទិះស្រួយ! ផ្លែម៉ាកាដាមៀ ប្ដូរជាឈ្មោះខ្មែរ«ផ្លែចំបក់បារាំង» មានតម្លៃថ្លៃ បរទេសចូលចិត្តណាស់

  ម៉ាកាដាមៀ(Macadamir)គឺជាឈ្មោះកំណើតនៃរុក្ខជាតិដ៏ល្អពិសេសមួយលើលោកដែលមានដើមកំណើតពីប្រទេសអូស្រ្តាលីនិងត្រូវបានផលិតដំបូងគេនៅទសវត្សឆ្នាំ ១៨៨០ក្នុងក្រុមហាវៃ។ ហើយក៏ជាពេលដែលបានផលិតធំជាងគេលើពិភពលោកផងដែរ។ ក្នុងឆ្នាំ ២០១០ នៅទ្វិបអាហ្វ្រិកខាងត្បូងជាប្រទេសផលិតម៉ាកាដាមៀធំជាងគេលើពិភពលោក។
  

ក្រោយពីបានទទួលព័ត៍មានពីប្រជាកសិករនិងបងប្អូនខ្មែរថ្មីៗនេះដែលប្រាថ្នាចង់ដាំដុះដើមម៉ាកាដាមៀ។ ក្រុមការងារផ្នែក កសិ-ពាណិជ្ជកម្មនៃសារព័ត៍មាន Business Cambodia បានចុះស្រាវជា្រវអំពីដំណើរការនៃការដាំដុះដើមម៉ាកាដាមៀនេះ។

លោកបណ្ឌិត ​ឃី​ លាង ប្រធានសហគមន៍​អភិវឌ្ឍន៍​កសិកម្ម​កម្ពុជា បានផ្ដល់បទសម្ភាស៍ដល់ Business Cambodia ជារួមថា៖ «មូលហេតុដែលសមាគមន៍ប្ដូរឈ្មោះ«ម៉ាកាដាមៀ»ទៅជា«ចំបក់បារាំង»នេះគឺដោយសារតែក្នុងគោលនយោបាយដែលអាចជួយឱ្យវិស័យកសិកម្មនាំចេញបាន»។ លោកបានបន្តទៀតថា ដើម្បីអាចនាំចេញទៅក្រៅប្រទេសបាន ផលិតផលកសិផលមួយត្រូវតែមានអត្ដសញ្ញាណមួយជាក់លាក់។ អត្តសញ្ញាណជាក់លាក់គឺដើម្បីបញ្ជាក់ថា វាជារបស់ខ្មែរដែលមិនមានប្រទេសណាអាចយកឈ្មោះនេះទៅលក់នៅទីផ្សារក្រៅប្រទេសបានឡើយ។

សូមបញ្ជាក់ផងដែរថា អត្ថប្រយោជន៍នៃផ្លែចំបក់បារាំង ឬ ម៉ាកាដាមៀ ឬ ដើមសូកូលា ឬដើមសៀងហៃ សម្បូរទៅដោយប្រូតេអុីន និងជាតិប្រេងដែលពោរពេញទៅដោយអាស៊ីតអាំងសាទុយរ៉េ ៨៤% មាន Fiber វីតាមីន A, E..D, B1, B2, B3, B7 DHL ជាពិសេសសារធាតុអូមេហ្គា៣និងអូមេហ្គា៧ដែលស្ទើរតែគ្មានរុក្ខជាតិប្រដូចបាន។ ក្រៅពីទុកជាម្ហូបអាហារ រុក្ខជាតិនេះអាចផលិតជាអាហារបំប៉ន ជានំ សូកូឡា ទឹកដោះគោ ជាគ្រឿងសំអាងនិងអាចផលិតជាឱសថផ្សេងទៀតផង។ 

ចំពោះបងប្អូនដែលមានប្រាថ្នាចង់បានពូជដែលសុទ្ធល្អចេញពីការបង្កាត់ត្រឹមត្រូវតាមស្តង់ដារទីផ្សារក្រៅប្រទេសពិតប្រាកដ សូមទំនាក់ទំនងមកកាន់ក្រុមការងារ Business Cambodia ឬតាមរយៈលេខទូរស័ព្ទ ០៩៦៩​ ៧១៩ ០៩៨៕ 

Facebay