IHOME

មានកូន ចង់ឱ្យរៀនកូដពីក្មេង វេបសាយមួយនេះបង្រៀនមួយចប់ សូម្បីតែកូនMark Zuckerberg ក៏រៀនតាមដែរ

  សម័យកាលនេះបច្ចេកវិទ្យាកំពុងតែរីកចម្រើនពាសពេញពិភពលោក ឃើញច្រើនសុទ្ធតែត្រូវការប្រើប្រាស់កូដ ដើម្បីឱ្យជ្រឿងបច្ចេកវិទ្យាដំណើរការទៅបាន។ មែនទែនទៅ នៅតំបន់អ៊ឺរ៉ុបក៏ដូចជាប្រទេសកំពុងរីកចម្រើនមួយចំនួនទៀត ពួកគេតែងតែបង្រៀនកូនតូចៗរបស់ពួកគេឱ្យចេះសរសេរកូដ​ តាំងពីចាប់ផ្ដើមចូលរៀនដំបូង។

មានវេបសាយបង្រៀនសរសេរកូដមួយឈ្មោះថា kano.me វេបសាយមួយនេះដែរ គឺផ្ដោតសំខាន់ទៅលើការបង្រៀនឱ្យក្មេងយល់ដឹងអំពីកូដក៏ដូចជាបង្ហាតបង្ហាញអំពីការសរសេរកូដ តាមរយៈការរៀបចំមេរៀនបែបគំនូរជីវចលសម្រាប់កុមារ ផ្សាភ្ជាប់ជាមួយនឹងមេរៀនល្អៗ អំពីការរៀនសរសេរកូដរបស់កុមារតូចៗ។
  វេបសាយមួយនេះ ក៏ត្រូវបានលោក Mark Zuckerberg សរសើរថាវាពិតជាអស្ចារ្យខ្លាំងមែនទែនសម្រាប់កូនក្មេងតូចៗដែលរៀនសរសេរកូដ។ នេះហើយតាមការបង្ហោះរូបភាពភ្ជាប់មកជាមួយនូវ រូបភាពកូនស្រីលោក Mark Zuckerberg កំពុងតែសរសេរកូដដោយរៀនតាមវេបសាយ Kano.me។
  

បើប្អូនដែលចង់បានចំណេះបន្ថែម ឬក៏ចង់ចង់ឱ្យកូនៗរបស់បងប្អូន មានចំណេះដឹងទាក់ទងជាមួយនឹងការសរសេរកូដ បងប្អូនអាចចូលទៅវេបសាយ Kano.me ដើម្បីសិក្សារស្វែងយលឱ្យកាន់តែច្បាស់អំពីគោលការណ៍របស់វេបសាយ និងរៀនតាមដំណាក់កាលដែលគេបានកំណត់មករួចជាស្រេច។

សូមបញ្ជាក់ថា វេបសាយនេះអាចហ្វ្រីជូនដល់បងប្អូន បានត្រឹមតែ៧ថ្ងៃប៉ុណ្ណោះ ប៉ុន្តែបើលើពីមួយសប្ដាហ៍ទៅ បងប្អូនត្រូវតែធ្វើការគោលការណ៍របស់វេបសាយ មានដូចជាការបង់ប្រាក់ដើម្បីចូលរៀនជាដើម។

 

Facebay