IHOME

អ៊ីស្រាអែល រកឃើញករណី រលាកសាច់ដុំបេះដូងជាង១០០ករណី ក្រោយចាក់វ៉ាក់សាំងប្រភេទនេះ

    ក្រុមអ្នកស្រាវជ្រាវអ៊ីស្រាអែល​ កាលពីថ្ងៃអង្គារ ទី០១ មិថុនា ឆ្នាំ២០២១កន្លងទៅនេះ បានរាយការណ៍ថា​ប្រទេសរបស់ខ្លួនបាករកឃើញករណីរលាក​សាច់ដុំ​បេះដូង (Myocarditis) ក្រោយទទួលការចាក់វ៉ាក់សាំងដូសទី២ របស់ក្រុមហ៊ុនអាមេរិក Pfizer-BioNTech ដែលត្រូវបានផលិតឡើងតាមរូបមន្ដថ្មី mRNA។ នេបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Israel21។

ប្រភពដដែលបានឱ្យដឹងទៀតថា ក្រុមអ្នកស្រាវជ្រាវអ៊ីស្រាអែល បានរកឃើញករណីជំងឺរលាកសាច់ដុំបេះដូងលើយុវជនចំនួន ១១០ករណី ក្នុងចំណោមប្រជាជនអ៊ីស្រាអែលជាង ៥លាននាក់ដែលទទួលវ៉ាក់សុំាង Pfizer-BioNTech ដូសទី ២។ ហើយករណីរលាកសាច់ដុំបេះដូង (Myocarditis) នេះ ៩០% គឺកើតឡើងទៅលើមនុស្សប្រុសដែលមានវ័យ ចន្លោះពី ១៦ ដល់ ២៥ឆ្នាំ។

Facebay