IHOME

ទើបសងលុយភ្ញៀវរាប់លានដុល្លារ ឥឡូវ Tesla ត្រូវអូសឡាន ៦ពាន់គ្រឿងមកវិញ ក្រោយមានករណីរលុងខ្ចៅ

   
មួយរយៈនេះយើងឃើញថាក្រុមហ៊ុន Tesla ហាក់ដូចជាជួបបញ្ហាច្រើន ដោយកាលពីមុងTesla អាចនឹងត្រូវរងពិន័យអស់រាប់លានដុល្លារ ដោយបង់ឱ្យអ្នកទិញក្នុងម្នាក់ៗខ្ទង់ ១ម៉ឺន ៦ពាន់ដុល្លារ ក្រោយតុលាការនៅប្រទេសន័រវេររកឃើញថាបានធ្វើការ Update Software ធ្វើឱ្យសាកយឺត និង សមត្ថភាពផ្ទុកតិចជាងមុន។

ហើយថ្មីៗនេះទៀតសោត ក្រុមហ៊ុន Tesla ត្រូវជួបបញ្ហាមួយគឺទៀតត្រូវប្រមូលរថយន្តអគ្គិសនីរបស់ខ្លួនជិត៦ពាន់គ្រឿង ព្រោះពិនិត្យឃើញថាមានបញ្ហារលុងខ្ចៅ អាចបណ្ដាលឱ្យខ្សែហ្រ្វាំងកង់ឡាន អាចនឹងរបូត។ នេះបើយោងតាមការចុះផ្សាយរបស់គេហៈទំព័រ CNBC។
   រថយន្តដែលត្រូវយកត្រឡប់មកវិញនោះ ភាគច្រើនគឺជាប្រភេទរថយន្ត Model 3 ផលិតនៅឆ្នាំ 2019-2021 និង Model Y ផលិតនៅឆ្នាំ 2020-2021 ដែលមានបញ្ហាបច្ចេកទេស ក្រោយពិនិត្យឃើញថាហ្រ្វាំងរបស់រថយន្តមានបញ្ហា។ គួររំលឹកផងដែរថា កាលពីប៉ុន្មានខែមុននេះ ក៏មានការតវ៉ាពីស្ត្រីម្នាក់នៅក្នុងប្រទេសចិន ដែលបានអះអាងថាឡានអគ្គិសនីរបស់ក្រុមហ៊ុន Tesla ដែលនាងបានជិះ បានដាច់ហ្វ្រាំង ធ្វើឱ្យនាងស្ទើរតែអស់ជីវិតទៅហើយ។

Facebay