IHOME

កូនខ្មែរប្រើបច្ចេកវិទ្យា Instagram បង្កើត អែប Facebay

បច្ចុប្បន្ននេះ Tech Start up កំពុងផុសផលយ៉ាងខ្លាំងនៅប្រទេស កម្ពុជាយើង ក៏ដូចជាប្រទេសផ្សេងៗជុំវិញពិភពលោកផងដែរ​។ ទន្ទឹមនេះកូនខ្មែរមួយក្រុម បានបង្កើត អែប Facebay ដោយប្រើបច្ចេកទេសផ្ទុកទិន្នន័យតាមបែប Instagram។


ប្រធានផ្នែកបច្ចេកទេស APP Facebay បានប្រាប់អោយដឹងថា “ការបង្កើត APP Social គឺយើងត្រូវគិតដល់អ្នកប្រើប្រាស់ (Users) រាប់លាននាក់។
ដំណើរការទាក់ទងនឹងទិន្នន័យគឺមានទំហំធំណាស់ មនុស្សម្នាក់ចូលមក Post, Like, Comment, Share, Video, Images សូម្បីតែអូសកាត់ក៏ត្រូវរាប់ REACH។ ជារួម 1 User ហិចណាស់បង្កើតទិន្នន័យ 50 records ក្នុងមួយថ្ងៃ។

បើមាន1លាន Users  មានន័យថាត្រូវផ្ទុកទិន្នន័យ 1,500M Records ក្នុង១ខែ។ ហើយរឿងដែលសំខាន់ជាងនេះទៀតនោះគឺ សម្ថភាព Read Write ក្នុងពេលដំណាលគ្នា ត្រូវតែ High Write, High Read។​​

ដូចនេះហើយបានជាយើងជ្រើសរើសបច្ចេកទេសផ្ទុកទិន្នន័យបែប Instagram ដែលមានលក្ខណះចែកជា Partition ហើយវាក៏ត្រូវបានប្រើដោយ Ebay ផងដែរ។ រីឯការបង្កើតកម្មវិធីនេះ គឺចំណាយរយះពេលអស់ ៩ខែមកហើយ ”។


សូមបញ្ជាក់ថា Facebay មិនត្រឹមតែមានមុខងារលេងកំសាន្ត តែអាចសាងប្រាក់ចំណូលបានទៀតផង សូមអាន https://ceo-cambodia.com/38

Facebay