តើយើងទិញបំណុល ឬទិញទ្រព្យ
2021/03/17
បំណុលសំដៅលើផ្ទះ ឡាន សម្ភារទំនើបៗ ម៉ូតូ...ដែលយើងទិញវាយកមកប្រើប្រាស់លេងសើច សប្បាយខុសកាលទេសះដែលយើងមិនទាន់មានប្រភពចំណូលដែលស្ថេរភាព។វត្ថុទោំងអស់នេះវាស័ក្តិសមសម្រាប់អ្នកដែលមានស្ថេរភាពហិរញ្ញវត្ថុ។ វាមិនសមទាល់តែសោះសម្រាប់អ្នកមានចំណូលមធ្យម ឬក្រ។
ប្រាក់ចំណូលរបស់អ្នកមានប្រៀបដូចជាពងមាន់ កាលបើអ្នកមានពងមាន់មួយហើយអ្នកស្ងោរស៊ីអស់ វានាំឲ្យដាច់ពូជ។ តែបើអ្នកយកពងមាន់ទៅភ្ញាស់បានកូនមាន់មួយចិញ្ចឹមឲ្យធំបានមេមាន់មួយទុកឲ្យវាពងមួយសំបុក ឲ្យភ្ញាស់ឲ្យវាកើតនិងចិញ្ចឹមឲ្យធំ...យើងនឹងធ្វើជាន្តបន្ទាប់។ ក្រោយពីយើងមានមាន់ច្រើនហើយនោះចង់យកពងរបស់វា១០០ពងទៅស្ងោរស៊ីក៏មិនខ្វល់ដែរ។
បើសិនជាយើងចង់មានប្រាក់ច្រើនត្រូវសន្សំវាយកទៅវិនិយោគកុំចាយវាផ្តាច់ពូជ កុំទាន់ចង់សប្បាយ កុំទាន់ចង់ស្រួល...ត្រូវខិតខំវិនិយោគឲ្យកើតកូនចៅប្រាក់ច្រើនសំបុកសិន។ ពេលនោះចង់យកលុយប៉ុន្មានទៅទិញអ្វីក៏តាមចិត្តចុះ។
ខ្ញុំចង់បង្វែការគិតឲ្យកើតជាផ្នត់គំនិតថ្មីពីការដែល “យើងធ្លាប់សន្សំលុយទៅទិញរបស់ទ្រព្យដើម្បីសប្បាយ មកទិញអចលនទ្រព្យសម្រាប់វិនិយោគវិញ” ពីព្រោះរបស់ទាំងនោះគឺជាទ្រព្យក្លែងក្លាយទេតើ។ រីឯទ្រព្យពិតប្រាកដអចលនទ្រព្យ ពីព្រោះវានឹងបង្កើតប្រភពប្រាក់ចំណូលដ៏មានស្ថេរភាពនាថ្ងៃអនាគត។ វានឹងរកលុយឲ្យយើងនៅពេលដែលយើងមិនបានធ្វើការដោយប្រការណាមួយដូចជារបួស គ្រោះថ្នាក់ពិការ ចៅហ្វាយបណ្តេញចេញពីការងារ ឬក៏ជាប់គុកដោយកំហុសណាមួយ...ទោះជាអ្នកមិនបានធ្វើការរកប្រាក់ក៏វានៅតែធ្វើការងារឲ្យអ្នកគ្រប់ពេលវេលា។
ការដែលយើងទិញឡានទំនើបក៏ត្រូវ ចំណាយបង់ពន្ធច្រើន សាំងច្រើននិងថែទាំច្រើនដង។ វាចំណាយច្រើនណាស់ដូចគ្នាដែរការដែលយើងទិញផ្ទះធំក៏ត្រូវចំណាយបង់ពន្ធច្រើន ជួលអ្នកថែទាំច្រើន...ខណ:ពេលនេះបើយកលុយទាំងនោះទៅទិញអចលនទ្រព្យដែលអាចលក់ចំណេញឬទៅវិនិយោគមុខជំនួញណាមួយឲ្យមានប្រាក់ចំណូល។ បន្ទាប់មកសន្សំប្រាក់ចំណូលនោះទៅទិញអចលនទ្រព្យយកមកអភិវឌ្ឍឲ្យមានប្រាក់ចំណូល។ បន្ទាប់មកសន្សំប្រាក់ចំណូលនោះទៅទិញអចលនទ្រព្យយកមកអភិវឌ្ឍឲ្យទៅជាផលចំណេញ។ វាប្រសើរជាងទេ? ទុកភាពរីករាយបង្កើតក្រោយពេលនេះបង្កើតចំណូលជាងមុន។
ផ្ទះវានឹងក្លាយទៅជាបំណុលនៅពេលដែលយើងត្រូវចំណាយបង់រំលស់ច្រើនជាងតម្លៃដែលយើងដាក់ជួល ឬ នៅពេលដែលយើងត្រូវចំណាយទៅលើវាច្រើនជាងការដែលវាឡើងថ្លៃ។ ហើតឲយផ្ទះនឹងក្លាយទៅជាទ្រព្យនៅពេលដែលយើងអាចជួលវាបន្តបានថ្លៃជាងការបង់រំលស់ ឬយើងអាចលក់វាបានថ្លៃជាងតម្លៃដែលយើងទិញបូករួមទាំងអត្រាការប្រាក់នៅធនាគារ។
“ផ្ទះជាទ្រព្យប្រសិនបើវាអាចឲ្យយើងចំណេញ។ ផ្ទុយទៅវិញផ្ទះជាបំណុលប្រសិនបើវាធ្វើឲ្យយើងខាត”។ យើងគួរតែទិញផ្ទះដែលអាចរកចំណូលគ្រប់គ្រាន់សម្រាប់ការចំណាយបង់រំលស់ ឬ ចំណាយផ្សេង។ ហើយប្រសិនបើយើងអាចរកចំណូលឲ្យយើងបានច្រើនជាងរហូតដល់ចំណេញទៀតនោះជាការប្រសើរបំផុត ព្រោះយើងនឹងអាចពង្រីកទុនទៅវិនិយោគលើអចលនទ្រព្យដែលយើងរកប្រាក់
ចំណេញដល់គេ។ នេះមានន័យថា “អចលនទ្រព្យគឺជាទ្រព្យដែលយើងអាចសាងប្រាក់ចំណូលអកម្មសម្រាប់គេ”។
ទិញទ្រព្យ កុំទិញបំណុល
លោករ៉ូប៊ឺតធី គីយូសាគិ(Robert T. Kiyosaki) ពោលថា “ ទ្រព្យគឺជាអ្វីដែលវារកលុយចូលហោប៉ៅអ្នក រីឯបំណុលគឺជាអ្វីដែលយកលុយចេញ ពីហោប៉ៅអ្នក”។ទ្រព្យនឺងចិញ្ចឹមយើងនៅពេលដែលយើងលែងធ្វើការ បំណុលនឹងស៊ីយើងនៅពេលយើងឈប់ធ្វើការ។
បំណុលសំដៅលើផ្ទះ ឡាន សម្ភារទំនើបៗ ម៉ូតូ...ដែលយើងទិញវាយកមកប្រើប្រាស់លេងសើច សប្បាយខុសកាលទេសះដែលយើងមិនទាន់មានប្រភពចំណូលដែលស្ថេរភាព។វត្ថុទោំងអស់នេះវាស័ក្តិសមសម្រាប់អ្នកដែលមានស្ថេរភាពហិរញ្ញវត្ថុ។ វាមិនសមទាល់តែសោះសម្រាប់អ្នកមានចំណូលមធ្យម ឬក្រ។
ផ្ទុយទៅវិញបើយើងយកប្រាក់ដែលសន្សំបាន ឬដែលរកបានទៅទិញទ្រព្យដូចជាទិញផ្ទះសម្រាប់ជួល ទិញឡានសម្រាប់ជួល ឬលក់យកចំណេញទិញសម្ភារសម្រាប់ជួលឬលក់រកចំណេញ...នោះរបស់ទាំងអស់នោះវាលែងជាបំណុលទៀតហើយ។វាគឺក្លាយទៅជាទ្រព្យទៅវិញ ពីព្រោះវាបានរកចំណូលឲ្យអ្នក។
លោកលោករ៉ូប៊ឺតធី គីយូសាគិ(Robert T. Kiyosaki) បន្តទៀតថា “អ្នកក្រទិញភាពស្រណុកស្រួល និងភាពរីករាយនៅគ្រាមុខ”។ អ្នកមានទិញភាពស្រណុកស្រួល និងភាពសប្បាយនៅពេលក្រោយ។ នេះជាមូលហេតុធ្វើឲ្យអ្នកក្រកាន់តែក្រ ហើយអ្នកមានកាន់តែមាន។
ប្រាក់ចំណូលរបស់អ្នកមានប្រៀបដូចជាពងមាន់ កាលបើអ្នកមានពងមាន់មួយហើយអ្នកស្ងោរស៊ីអស់ វានាំឲ្យដាច់ពូជ។ តែបើអ្នកយកពងមាន់ទៅភ្ញាស់បានកូនមាន់មួយចិញ្ចឹមឲ្យធំបានមេមាន់មួយទុកឲ្យវាពងមួយសំបុក ឲ្យភ្ញាស់ឲ្យវាកើតនិងចិញ្ចឹមឲ្យធំ...យើងនឹងធ្វើជាន្តបន្ទាប់។ ក្រោយពីយើងមានមាន់ច្រើនហើយនោះចង់យកពងរបស់វា១០០ពងទៅស្ងោរស៊ីក៏មិនខ្វល់ដែរ។
បើសិនជាយើងចង់មានប្រាក់ច្រើនត្រូវសន្សំវាយកទៅវិនិយោគកុំចាយវាផ្តាច់ពូជ កុំទាន់ចង់សប្បាយ កុំទាន់ចង់ស្រួល...ត្រូវខិតខំវិនិយោគឲ្យកើតកូនចៅប្រាក់ច្រើនសំបុកសិន។ ពេលនោះចង់យកលុយប៉ុន្មានទៅទិញអ្វីក៏តាមចិត្តចុះ។
ខ្ញុំចង់បង្វែការគិតឲ្យកើតជាផ្នត់គំនិតថ្មីពីការដែល “យើងធ្លាប់សន្សំលុយទៅទិញរបស់ទ្រព្យដើម្បីសប្បាយ មកទិញអចលនទ្រព្យសម្រាប់វិនិយោគវិញ” ពីព្រោះរបស់ទាំងនោះគឺជាទ្រព្យក្លែងក្លាយទេតើ។ រីឯទ្រព្យពិតប្រាកដអចលនទ្រព្យ ពីព្រោះវានឹងបង្កើតប្រភពប្រាក់ចំណូលដ៏មានស្ថេរភាពនាថ្ងៃអនាគត។ វានឹងរកលុយឲ្យយើងនៅពេលដែលយើងមិនបានធ្វើការដោយប្រការណាមួយដូចជារបួស គ្រោះថ្នាក់ពិការ ចៅហ្វាយបណ្តេញចេញពីការងារ ឬក៏ជាប់គុកដោយកំហុសណាមួយ...ទោះជាអ្នកមិនបានធ្វើការរកប្រាក់ក៏វានៅតែធ្វើការងារឲ្យអ្នកគ្រប់ពេលវេលា។
ការដែលយើងទិញឡានទំនើបក៏ត្រូវ ចំណាយបង់ពន្ធច្រើន សាំងច្រើននិងថែទាំច្រើនដង។ វាចំណាយច្រើនណាស់ដូចគ្នាដែរការដែលយើងទិញផ្ទះធំក៏ត្រូវចំណាយបង់ពន្ធច្រើន ជួលអ្នកថែទាំច្រើន...ខណ:ពេលនេះបើយកលុយទាំងនោះទៅទិញអចលនទ្រព្យដែលអាចលក់ចំណេញឬទៅវិនិយោគមុខជំនួញណាមួយឲ្យមានប្រាក់ចំណូល។ បន្ទាប់មកសន្សំប្រាក់ចំណូលនោះទៅទិញអចលនទ្រព្យយកមកអភិវឌ្ឍឲ្យមានប្រាក់ចំណូល។ បន្ទាប់មកសន្សំប្រាក់ចំណូលនោះទៅទិញអចលនទ្រព្យយកមកអភិវឌ្ឍឲ្យទៅជាផលចំណេញ។ វាប្រសើរជាងទេ? ទុកភាពរីករាយបង្កើតក្រោយពេលនេះបង្កើតចំណូលជាងមុន។
ផ្ទះវានឹងក្លាយទៅជាបំណុលនៅពេលដែលយើងត្រូវចំណាយបង់រំលស់ច្រើនជាងតម្លៃដែលយើងដាក់ជួល ឬ នៅពេលដែលយើងត្រូវចំណាយទៅលើវាច្រើនជាងការដែលវាឡើងថ្លៃ។ ហើតឲយផ្ទះនឹងក្លាយទៅជាទ្រព្យនៅពេលដែលយើងអាចជួលវាបន្តបានថ្លៃជាងការបង់រំលស់ ឬយើងអាចលក់វាបានថ្លៃជាងតម្លៃដែលយើងទិញបូករួមទាំងអត្រាការប្រាក់នៅធនាគារ។
“ផ្ទះជាទ្រព្យប្រសិនបើវាអាចឲ្យយើងចំណេញ។ ផ្ទុយទៅវិញផ្ទះជាបំណុលប្រសិនបើវាធ្វើឲ្យយើងខាត”។ យើងគួរតែទិញផ្ទះដែលអាចរកចំណូលគ្រប់គ្រាន់សម្រាប់ការចំណាយបង់រំលស់ ឬ ចំណាយផ្សេង។ ហើយប្រសិនបើយើងអាចរកចំណូលឲ្យយើងបានច្រើនជាងរហូតដល់ចំណេញទៀតនោះជាការប្រសើរបំផុត ព្រោះយើងនឹងអាចពង្រីកទុនទៅវិនិយោគលើអចលនទ្រព្យដែលយើងរកប្រាក់
ចំណេញដល់គេ។ នេះមានន័យថា “អចលនទ្រព្យគឺជាទ្រព្យដែលយើងអាចសាងប្រាក់ចំណូលអកម្មសម្រាប់គេ”។
លុយរបស់យើងនឹងថយចុះជាលំដាប់គ្រប់ពេលវេលា ប្រសិនបើវានៅជាបំណុលដែលយើងយល់ច្រឡំជាទ្រព្យ។ ផ្ទុយទៅវិញបើយើងយកលុយនោះទៅទិញអចលនទ្រព្យវានឹងកើនតម្លៃជាលំដាប់។ លោក ឌីណាធ្វើការនៅក្រុមហ៊ុនឯកជនមួយបានប្រាក់ខែ២,០០០ដុល្លារក្នុងឋានជាអ្នកគ្រប់គ្រងផ្នែកលក់។ គាត់សន្សំប្រាក់ដែលនៅសល់ពីការចំណាយប្រចាំខែបាន ១,០០០ដុល្លារក្នុងមួយខែហើយជាង១០ឆ្នាំកន្លងមកនេះគាត់បានសល់ប្រាក់ជាង១០ម៉ឺនដុល្លារ។ គាត់បានយកលុយ៥ម៉ឺនដុល្លារទៀតទិញរថយន្តទំនើបមួយ ហើយយកលុយ៥ម៉ឺនដុល្លារទៀតទិញដីជាយក្រុងបាន១ប្លង់។ ៥ឆ្នាំក្រោយទៀតគាត់គិតថាឡានរបស់គាត់ហួសស៊េរី គាត់ចង់លក់ចេញនិងទិញថ្មីស្រាប់តែពពាលនាយលក់ទៅ វានៅសល់តម្លៃត្រឹមតែ២៥,០០០ ដុល្លារ វាមិនគ្រប់ទិញឡានថ្មី។ គាត់ក៏ពពាយនាយលក់ដីដែលទិញដំណាលគ្នានឹងឡាននោះ ស្រាប់តែឈ្មួញហ៊ានទិញដីគាត់ដល់ទៅ២០ម៉ឺនដុល្លារ។ គាត់ភ្លាក់ខ្លួនព្រឺតហើយចាប់ផ្តើមពិចារណា...។ចុម!ខ្ញុំទិញឡានក្នុងរយះពេលដូចគ្នានឹងដីធ្វើឲ្យខាតជាងពាក់កណ្តាល។ នេះមិនទាន់គិតថ្លៃចាក់សាំង បង់ពន្ធនិងជួសជុលផង រីឯដីវិញឃើញថាចំណេញ៣ដងឯណោះ។ ឌីណាក៏បានសម្រេចចិត្តថាជិះឡានកញ្ចាស់ដដែលនោះ ហើយយកលុយដែលលក់ដីបានទៅទិញដីជាយក្រុងបន្តទៀតព្រោះវាចំណេញ ហើយការសម្រេចចិត្តនេះធ្វើឲ្យគាត់ចំណេញតែរហូតមកគឺដីរបស់គាត់ឡើងថ្លៃគ្រប់ទីកន្លែងខ្លះតិច ខ្លះច្រើន បើឲ្យវាខាតគឺមិនខាតទេ។
ការសន្សំលុយជារឿងត្រឹមត្រូវ តែយកលុយសន្សំទៅទិញបំណុលគឺជារឿងខុសឆ្គងល្ងង់ឆ្គួត។ យកលុយសន្សំនោះទៅវិនិយោគដើម្បីបង្កើតទ្រព្យទើបជារឿងឆ្លាតពិត។