IHOME

គេរអ៊ូថាខាតគ្រប់គ្នា តែកសិកររូបនេះដាំដំឡូងមី១ហិកតាឱ្យផល១០០តោន ព្រោះប្រើជីសរីរាង្គសញ្ញាត្រីកោណ

  ជីសរីរាង្គ ហ្វឺទីកាលឬជីសរីរាង្គសញ្ញាត្រីកោណ ត្រូវបាននាំចូលដោយក្រុមហ៊ុន ហ្វឺទីកាល់ ខេមបូឌា ខូចអិលធីឌី Fertikal Cambodia Co.,Ltd។ ក្រុមហ៊ុននេះបង្កើតឡើងក្នុងគោលបំណងចម្បងគឺសហការជាមួយនឹងសហគមន៍អឺរ៉ុបបង្កើតរោងចក្រក្នុងស្រុក និងបានចុះបញ្ជីពាណិជ្ជកម្មនៅក្នុងឆ្នាំ ២០១៤ហើយប្រតិបត្តិការនៅក្នុងឆ្នាំ ២០១៥។

តាមរយៈការផ្ដល់បទសម្ភាសន៍ជាមួយក្រុមការងារ Business Cambodia លោក ប្រាក់ មករា ដែលជាអគ្គនាយកនៃក្រុមហ៊ុនខាងលើ បានមានប្រសាសន៍យ៉ាងដូច្នេះថា ក្រុមហ៊ុនរបស់លោកបានឈរជើងលើទីផ្សារកម្ពុជាក្នុងការនាំចូលជីសរីរាង្គធម្មជាតិពីប្រទេសប៊ែលហ្សិកប្រមាណជិត ៥ ឆ្នាំមកនេះ គឺទទួលបានការគាំទ្រខ្លាំងមែនទែនពីសំណាក់កសិករ ទាំងអ្នកធ្វើស្រែចម្ការលក្ខណៈគ្រួសារនិងអ្នកធ្វើចម្ការលក្ខណៈអាជីវកម្មខ្នាតធំ ពិសេសគឺម្ចាស់ដេប៉ូនានានៅតាមបណ្ដាខេត្តទូទាំងប្រទេសកម្ពុជា។
  ចំណាយពេលមិនដល់ ៥ ឆ្នាំផង ប៉ុន្តែអាចធ្វើឱ្យកសិករទូទាំងប្រទេសឱ្យស្គាល់និងជឿជាក់ក្នុងការប្រើប្រាស់បាន លោក ភារម្យ ថាវាមិនមែនជារឿងងាយនោះទេ។ លទ្ធផលមកទល់ពេលនេះ ទទួលបានដោយសារតែក្រុមហ៊ុនរបស់យើងបានផ្ដោតសំខាន់ទៅលើគុណភាពរបស់ជីក៏ដូចជាសេវាកម្មដែលយើងមានជូនដល់កសិករ។ ជីសរីរាង្គសញ្ញាត្រីកោណមិនត្រឹមតែជាជីដែលអាចដាក់ទៅធ្វើអោយដំណាំមានការលូតលាស់បានល្អនិងទទួលបានទិន្នផលខ្ពស់តែមួយមុខនោះទេ ក្នុងនោះជីសរីរាង្គសញ្ញាត្រីកោណគឺអាចជួយកែលំអរដីដែលបានសឹករិចរឹលដោយសារការប្រើប្រាស់ជីគីមី ជួយរក្សាសំណើមក្នុងដី ជួយការពារដំណាំ បន្សាបជាតិអាស៊ីតក្នុងដី ធ្វើអោយដីមានរន្ធទឹកនិងរន្ធខ្យល់គ្រប់គ្រាន់ ជីវសាស្ត្រចម្រុះ ទិន្នផលដំណាំកើនឡើង
  អ្វីដែលពិសេសជាងគេនោះ កសិករដែលបានប្រើជីសេរីរាង្គគឺពួកគាត់មិនចាំបាច់ចំណាយពេលធ្វើការបាចជី ២-៣ ដងនោះទេ ក្នុងមួយរដូវដាក់ដាំពួកគាត់ដាក់តែម្ដងប៉ុណ្ណោះគឺដាក់នៅទ្រនាប់បាតដីមុននឹងដាំ។  មូលហេតុចម្បងដែលធ្វើឲ្យជីសរីរាង្គសញ្ញាត្រីកោណមានគុណភាពល្អអាចអាចជួយបានទាំងដំណាំឲ្យទទួលបានទិន្នផលខ្ពស់ហើយជួយព្យាបាលដីនោះដោយសារតែជីនេះត្រូវបានផលិតឡើងដោយសារធាតុផ្សំសំខាន់ៗចំនួន ៥ ក្នុងនោះមានដូចជា លាមកសត្វមាន់ ម្សៅឈាមសត្វ សំបកសណ្ដែកសៀងនិងសំបកកាកាវ។ សារធាតុទាំងនេះហើយដែលវាជួយបំប៉នឱ្យដំណាំអាចដុះលូតលាស់បានល្អ ហើយជីសរីរាង្គនេះនឹងធ្វើឲ្យចំការដំណាំ ស្រូវ បន្លែរបស់បងប្អូនទទួលបានទិន្នផលកើនពីមួយឆ្នាំទៅមួយឆ្នាំ។
  ជាក់ស្ដែង លោក ចាន់ សំណាង កសិកររស់នៅ ភូមិពាក់ស្នែងថ្មី ឃុំពាក់ស្នែង ស្រុកអង្គរធំ ខេត្ដ សៀមរាប ដែលចាប់យករបរដាំដំឡូងមីអស់រយៈការជិត ២០ ឆ្នាំមកហើយ។ ផ្ដល់បទសម្ភាសន៍ដោយផ្ទាល់ជាមួយ Business Cambodia ម្ចាស់ចម្ការដំឡូងមីរូបនេះបានឲ្យដឹងថាគាត់បានចំណាយពេលដាំដំឡូងមីអស់ប្រមាណជាង ១៣ ឆ្នាំ ដែលគាត់បានប្រើប្រាស់ជីគីមីរហូតដល់ធ្វើឲ្យខូចដី ខ្សោះជីជាតិហើយដំឡូងមីទទួលបានផលកាន់តែតិចទៅៗពីមួយឆ្នាំទៅមួយឆ្នាំ បានទិន្នផលផលប្រមាណចន្លោះពី ១៥ ទៅ ២០ តោនប៉ុណ្ណោះក្នុងមួយហិកតា។ បន្ទាប់ពីបានស្គាល់និងសហការប្រើជាមួយក្រុមហ៊ុន Fertikal Cambodia Co.,Ltd រយៈពេល ៥ ឆ្នាំនេះ ចំការដំឡូងមីរបស់លោក បានកើនទិន្នផលរហូតដល់ពី ៨០ ទៅជិត ១០០ តោនក្នុងមួយហិកតា។
  ទន្ទឹមនឹងនោះដែរ គ្រី ម៉េងឈាង ជាកសិករដាំដំឡូងបារាំងបានជោគជ័យ នៅស្រុកសែនមនោរម្យ ខេត្ដមណ្ឌលគិរី បានឲ្យដឹងថា លោកបានចាប់ផ្ដើមដាំដំឡូងបារាំងនេះ តាំងពីដើមឆ្នាំ ២០១៦ មកម្ល៉េះ។ ចំពោះចំការដំឡូងបារាំងរបស់លោក គឺអាចទទួលបានទិន្នផលចន្លោះពី ២០ ទៅ ២៥ តោន ឯណោះក្នុងមួយហិកតា។ ទិន្នផលដំឡូងបារាំងបានច្រើនដូច្នេះ គឺមិនមែនមកពីការប្រើប្រាស់ជីគីមីនោះទេ ចំការរបស់លោក ម៉េងឈាងប្រើតែជី ២មុខប៉ុណ្ណោះ គឺជីលាមកមាន់ និងជីសញ្ញាត្រីកោណនេះឯង។ ម្ចាស់ចំការដំឡូងបារាំងរូបនេះបានឲ្យដឹងទៀតថា លោកប្រើជីសរីរាង្គ សញ្ញាត្រីកោណនេះ រយៈពេល ៤ ឆ្នាំមកហើយ ប៉ុន្ដែទិន្នផលដំណាំរបស់លោកហាក់មិនថមថយនោះទេ មានតែកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ហើយដីក៏មិនខូតខ្សោះជីជាតិឬក្ដាំងដែរ។
  គួរបញ្ជាក់ផងដែរថាសម្រាប់បងប្អូនប្រជាកសិករឬបងប្អូនដែលជាម្ចាស់ដេប៉ូទូទាំង ប្រទេស បើមានចំណាប់អារម្មណ៍ចង់សហការជាដៃគូជាមួយក្រុ​មហ៊ុនជីសរីរាង្គសញ្ញាត្រីកោណ ដើម្បីយកទៅប្រើប្រាស់ ឬយកទៅលក់បន្ដអាចធ្វើការទំនាក់ទំនងទៅក្រុមហ៊ុន Fertikal Cambodia តាមរយៈលេខទូរសព្ទ៖ 096 955 3333/088 2222 504៕
   

 

Facebay