IHOME

ខេត្តកំពង់ឆ្នាំងកំពុងត្រូវប៉ាន់ ខណៈវិស័យលំនៅឋានមួយកំពុងហូរចូលលើគម្រោងផ្ទៃដី២២ហិកតា

  គម្រោងអភិវឌ្ឍលំនៅឋានដែលមានតម្លៃសមរម្យ លើទំហំផ្ទៃដីដល់ទៅ២២ហិកតា ដែលស្ថិតនៅសង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ពេលនេះកំពុងត្រូវបានអគ្គនាយកនៃអគ្គនាយកដ្ឋានលំនៅឋាន បានដឹកនាំក្រុមការងារចុះពិនិត្យដោយផ្ទាល់ ទៅតាមដំណាក់កាលនីមួយៗ។

ឯកឧត្ដម បេងហុង សុជាតិ ខេមរ៉ូ អគ្គនាយកនៃអគ្គនាយកដ្ឋានលំនៅឋាន បានដឹកនាំក្រុមការងារចុះពិនិត្យផ្ទាល់ទីតាំងស្នើសុំរៀបចំអភិវឌ្ឍគម្រោងលំនៅឋានតម្លៃសមរម្យ លើទីតាំងដីមួយកន្លែងទំហំ ២២ហិកតា ស្ថិតនៅសង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី ១៨ ខែកុម្ភៈ ឆ្នាំ២០២១ កន្លងទៅនេះ។
  

 ចំពោះការចុះទៅពិនិត្យដោយផ្ទាល់នេះ ឯកឧត្ដម បេងហុង សុជាតិ ខេមរ៉ូ អគ្គនាយកនៃអគ្គនាយកដ្ឋានលំនៅឋានបាន៖ 

⁃ ពិនិត្យស្ថានភាពទូទៅភូមិសាស្ត្រដីស្នើសុំអភិវឌ្ឍ
 

⁃ ពិនិត្យលើផ្នែកហេដ្ឋារចនាសម្ព័ន្ធជុំវិញដី

⁃ ពិនិត្យលើសេវាសាធារណៈដែលបានតភ្ជាប់ជុំវិញ

⁃ ពិនិត្យលើឯកសារគតិយុត្ត និងទិដ្ឋភាពផ្លូវច្បាប់ផ្សេងៗ និង

⁃ ពិនិត្យលើសក្តានុពលជុំវិញទីតាំងដីដែលស្នើសុំអភិវឌ្ឍលំនៅឋានតម្លៃសមរម្យ។

ទាំងអស់នេះសបញ្ជាក់ឱ្យឃើញថា ខេត្តកំពង់ឆ្នាំងបាននឹងកំពុងត្រូវប៉ាន់លើគម្រោងអភិវឌ្ឍលំនៅឋានដែលមានតម្លៃសមរម្យ ហើយនៅថ្ងៃខាងមុខនឹងមានគម្រោងអភិវឌ្ឍផ្សេងៗជាច្រើនទៀតនឹងសម្រុកចូលទៅអភិវឌ្ឍន៍ជាបន្តបន្ទាប់ជាក់ជាមិនខាន។
 

Facebay