IHOME

ប្រើតែក្បួនលក់មួយនេះ ធ្វើអោយគ្រឿងសង្ហារឹមព្រះខ័នឬទ្ធិភ្ញៀវទិញដូចព្យុះរហូតអាចពង្រីក ២ សាខាធំៗនៅក្រុងភ

  បើនិយាយអំពីយីហោគ្រឿងសង្ហារឹមព្រះខ័នឬទ្ធិមានប្រិយមិត្តច្រើនណាស់ដែលបានស្គាល់នៅយីហោមួយនេះ ព្រោះមានអតិជិនជាច្រើនអោយតែចង់ទិញគ្រឿងសង្ហារឹមដាក់ផ្ទះគឺនឹកឃើញដល់ព្រះខ័នឬទ្ធិអោយតែចង់ទិញឥវ៉ាន់ដាក់ហាងគឺនឹកឃើញដល់ព្រះខ័នឬទ្ធិជានិច្ច។

នៅក្នុងនោះ ក៏មានមនុស្សជាច្រើនឆ្ងល់ថា តើយីហោព្រះខ័នឬទ្ធិមានអ្វីពិសេសទៅហេតុអ្វីបានជាលក់ដាច់ខ្លាំងបែបនេះ?

នៅក្នុងបទសម្ភាសន៍ជាមួយ​ Business Cambodia លោកស្រី សុង ស្រីនាងបានបង្ហើបពីក្បួនលក់របស់យីហោព្រះខ័នឬទ្ធិថា ទម្រាំតែព្រះខ័នឬទ្ធិអាចពង្រីកបាន ២ សាខាហើយឈរជើងនៅលើទីផ្សារបែបនេះមិនមែនជារឿងងាយស្រួលនោះទេ ព្រោះទាំងអស់គ្នាដឹងហើយយីហោមួយដែលធ្វើអោយអតិថិជនស្គាល់ អតិថិជននឹកឃើញគ្រប់ពេលនោះវាពិបាកណាស់។

 

លោកស្រីសុង ស្រីនាងបានបន្តថា​ ចាប់តាំងពីលោកស្រីបើកលក់គ្រឿងសង្ហារឹមព្រះខ័នឬទ្ធិសាខាទី១នៅចំការមនមកអ្វីដែលលោកស្រីផ្តោតខ្លាំងជាងគេនោះគឺអតិថិជន ពោលសម្រាប់យីហោគ្រឿងសង្ហារឹមព្រះខ័នឬទ្ធិនៅពេលដែលមានអតិថិជនចង់ទិញគ្រឿងសង្ហារឹមមកតុបតែងហាង ឬតុបតែងផ្ទះលោកស្រី សុង ស្រីនាង មានការជួយពិភាក្សាក្នុងការតុបតែងសម្ភារៈដាក់ទៅអោយសមរម្យនិងស្រស់ស្អាតបំផុត ប្រសិនបើពេលខ្លះលោកស្រីរៀបចំមានការលើសសម្ភារៈបន្តិចបន្តួចលោកស្រីក៏ទទួលយកវិញដៃពីរមិនអោយអតិថិជនខាតបង់នោះទេ។ លើសពីនេះទៅទៀត ប្រសិនជាមានអតិថិជនខ្លះកម្មង់ទិញយកទៅដាក់ផ្ទះ ដឹកជញ្ជូនទៅមានការប៉ះទង្គិចឬខូចខាតបន្តិចបន្តួចលោកស្រីក៏ទទួលយកវិញនិងដោះស្រាយជាមួយអតិថិជនមិនអោយអតិថិជនខកបំណងនោះឡើយបែបនេះហើយទើបព្រះខ័នឬទ្ធិអាចលក់ដាច់គុណជា២។ នៅត្រង់ចំណុចនេះមានន័យថាលោកស្រីយកអតិថិជនជាធំ ទោះបីជាពេលខ្លះអតិថិជនគ្រាន់តែចូលមកមើលគ្រឿងសង្ហារឹមដោយមិនទិញក៏ដោយ ក៏បុគ្គលិករបស់លោកស្រីទទួលយ៉ាងស្វាគមន៍ នឹងកក់ក្តៅខ្លាំងបំផុត។ 

  

  លោកស្រីសុង ស្រីនាងបានបញ្ជាក់ទៀតថា ពេលនេះយីហោព្រះខ័នឬទ្ធិលក់គ្រឿងសង្ហារឹម កំពុងតែទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់អតិថិជនគ្រប់ស្រទាប់ថ្នាក់ទាំងអស់ ហើយជាពិសេសយីហោព្រះខ័នឬទ្ធិមានលក់ដូចជាគ្រែ តុ ទូ សាឡុង និងមានទទួលកម្មង់សម្ភារៈឈើគ្រប់ប្រភេទដែលសម្ភារៈទាំងអស់នេះសុតសឹងតែមានគុណភាពល្អ ហើយនឹងនាំចូលពីបណ្តាលប្រទេសល្បីៗមួយចំនួនផងដែរ។

ជាមួយគ្នានេះដែរ ព្រោះតែទទួលបានការគាំទ្រពីសំណាក់អតិថិជនជិតឆ្ងាយច្រើន លោកស្រី សុង ស្រីនាងដែលជាថៅកែគ្រឿងសង្ហារឹម ព្រះខ័នឬទ្ធិ ទើបតែបើកសាខាទី ២ មួយទៀតដោយមានទីតាំងនៅសែនសុខ ហួសផ្សារ Global ចម្ងាយ ២រយម៉ែត្រនៅខាងស្តាំដៃប្រសិនបើបងប្អូនជិតកាត់តាមផ្សារ Makro ហើយសាខាទី ២ នេះមានអតិថិជនសម្រុកទិញមិនចាញ់សាខាទី ១ នោះ ហើយមូលហេតុដែលលោកស្រីសម្រេចបើក សាខាទី ២ នេះឡើងព្រោះតែ ទីតាំងថ្មីនេះមានកន្លែងចតឡាន ម៉ូតូធំទូលាយ មានឥវ៉ាន់ច្រើនស្រួលរើសហើយតម្លៃក៏នៅតែសមរម្យដដែលសម្រាប់អតិថិជន។

  លើសពីនេះទៅទៀត លោកស្រីសុង ស្រីនាងដែលជាម្ចាស់ហាងព្រះខ័នឬទ្ធិបានបញ្ជាក់ថា តាមពិតទៅព្រះខ័នឬទ្ធិមានទាំងភ្ញៀវថ្មីមានទាំងភ្ញៀវចាស់គាំទ្រច្រើន ដូច្នេះព្រះខ័នឬទ្ធិគ្មានអ្វីពិបាកក្នុងការទាក់ទាញភ្ញៀវក្នុងសាខាថ្មីនោះ បើទោះបីជាភ្ញៀវខ្លះចូលមកគាត់មិនទាន់ទិញក៏ដោយ ក៏លើកក្រោយគាត់មកទិញយើងដដែល ព្រោះព្រះខ័នឬទ្ធិតែងតែផ្តល់សេវាកម្មល្អទៅកាន់អតិថិជនគ្រប់ៗគ្នា ផ្តល់ទំនុកចិត្ត ជាពិសេសនោះគ្រប់គ្រឿងសង្ហារឹមនៅក្នុងហាងព្រះខ័នឬទ្ធិសុទ្ធតែជាឥវ៉ាន់ដែលមានគុណភាពល្អ បើអតិថិជនទិញហើយមិនខកបំណកនោះឡើយ៕

Facebay