IHOME

លឿនមែន! ថៃ ត្រៀមតេស្ដវ៉ាក់សាំងដែលខ្លួនផលិត លើមនុស្សឆាប់ៗ ហើយគ្រោងផលិតរាប់លានដូសថែមទៀត

  ក្រុមអ្នកស្រាវជ្រាវវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ (mRNA) ទី២ របស់ថៃ នឹងធ្វើការតេស្ដទៅលើមនុស្ស នៅពេលឆាប់ៗខាងមុខនេះ។ ហើយ ថៃ ក៏គ្រោងនឹងផលិតវ៉ាក់សាំងរបស់ខ្លួនឱ្យបាន៥លានដូលផងដែរ ចាប់ពីចុងឆ្នាំនេះតទៅ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Bangkok Post ដែលបានចុះផ្សាយកាលពីថ្ងៃទី​១៨ ខែកុម្ភៈ ឆ្នាំ២០២១ កន្លងទៅថ្មីៗនេះ។ 

ប្រភពដដែលបានឱ្យដឹងទៀតថា វ៉ាក់សាំង (mRNA)ខាងលើនេះ ត្រូវបានអភិវឌ្ឍន៍ដោយ សាកលវិទ្យាល័យ ជូឡាឡុងកន(Chulalongkorn University)ដែលកាលពីពេលកន្លងមកវ៉ាក់សាំងមួយនេះបានតេស្ដយ៉ាងជោគជ័យទៅលើ សត្វស្វា និងសត្វកណ្ដុរ ហើយនៅជំហ៊ានបន្ទា​ប់នេះ នឹងឈានដល់ការតេស្ដទៅលើមនុស្ស ដែលការតេស្ដនេះនឹងត្រូវធ្វើឡើងនៅខែមេសា ដល់ខែឧសភា ឆ្នាំ២០២១ ខាងមុខនេះ។

  បើតាមលោកបណ្ឌិត Kiat Ruxrungtham ប្រធានមជ្ឈមណ្ឌលស្រាវជ្រាវវ៉ាក់សាំង CRVC នៃសាកលវិទ្យាល័យ ជូឡាឡុងកន បានមានប្រសាសន៍ថា “នៅដំណាច់ឆ្នាំនេះ យើងអាចនឹងធ្វើការផលិតវ៉ាក់សាំងកូវីដ១៩ ចន្លោះពី១លាន ទៅ៥លានដូសក្នុងមួយឆ្នាំ ហើយក៏អាចឈានដល់២០លានដូសក្នុងមួយឆ្នាំផងដែរ

 

  ជាមួយគ្នានេះដែរ អ្នកប្រហែលជាឆ្ងល់ហើយថា ហេតុអ្វីបានជាថៃនៅតែបន្ដព្យាយាមស្រាវជ្រាវផលិតវ៉ាក់សាំងកូវីដ១៩ទៀត ខណៈដែលបច្ចុប្បន្ននេះ ក្រុមហ៊ុន Siam Bioscience របស់ព្រះមហាក្សត្យថៃ ដែលទទួលបានសិទ្ធិផលិតបន្តនូវវ៉ាក់សាំងកូវីដ១៩ AstraZeneca របស់ចក្រភពអង់គ្លេស។
 

  គួរបញ្ជាក់ផងដែរថា ការប្រកាសពីដំណើរការអភិវឌ្ឍន៍និងគម្រោងផលិតវ៉ាក់សាំងបង្ការជំងឺកូវីដ (mRNA)របស់ថៃខាងលើនេះ ត្រូវបានធ្វើឡើង ក្រោយពីមានការរិះគន់ថា ថៃជាប្រទេសអភិវឌ្ឍន៍ឱសថដ៏សំខាន់និងធំមួយ ប៉ុន្ដែបែរជាពឹងផ្អែកខ្លាំង ទៅលើវ៉ាក់សាំងកូវីដ១៩ AstraZeneca របស់ចក្រភពអង់គ្លេសទៅវិញ៕

Facebay