IHOME

លាហើយខ្សែភ្លើងពេញមេឃ! ម៉ាឡេស៊ីចាប់ដៃជប៉ុន សាងសង់ខ្សែបញ្ជូនថាមពលអគ្គិសនីក្រោមដីនៅកម្ពុជា

  កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនម៉ាឡេស៊ី Pestech International Bhd (PSB) ដែលជាដៃគូគ្នាជាមួយនឹងក្រុមហ៊ុនជប៉ុន Furukawa Electric Co Ltd បានទទួលកិច្ចសន្យាចំនួន២ ដែលមានតម្លៃ ១៦៥ លានរីងហ្គីត ស្មើនឹង ៤០,៨ លានដុល្លារអាមេរិក នៅកម្ពុជា។

យោងតាមសារព័ត៌មាន The Star បានឱ្យដឹងថា៖ ក្រុមហ៊ុននេះត្រូវបានផ្តល់កិច្ចសន្យាដោយអគ្គិសនីកម្ពុជា (EDC) នៃប្រទេសកម្ពុជាសម្រាប់គម្រោងពង្រីកប្រព័ន្ធបញ្ជូននិងចែកចាយនៅរាជធានីភ្នំពេញដំណាក់កាលទី ២ (តម្លៃកិច្ចសន្យាសរុបមានចំនួន ២០,៩ លានដុល្លារ)និងគម្រោងលទ្ធកម្មបណ្តាញបញ្ជូនអគ្គិសនីក្រោមដី (មានតម្លៃ ១៩,៩៤ លានដុល្លារ)។
  ក្រុមហ៊ុន PSB បានចង្អុលបង្ហាញថានេះគឺជាគម្រោងខ្សែកាបក្រោមដី ២៣០ គីឡូវ៉ុលដំបូងបង្អស់ដែលអនុវត្តដោយអគ្គិសនីនៅកម្ពុជា។
ជាមួយគ្នានេះដែរក្រុមហ៊ុនបាននិយាយថា “នេះក៏ជាការបណ្តាក់ទុនដ៏ជោគជ័យដំបូងបង្អស់របស់ PSB ក្នុងការនាំចេញការរចនាខ្សែកាបក្រោមដីតង់ស្យុងខ្ពស់និងដាក់សមត្ថភាពនៅបរទេស” ។

Facebay