តំបន់ផ្លូវជាតិលេខ១ កាន់តែស៊ីវិល័យ ខណៈក្រុមហ៊ុនបុរីធំមួយ កំពុងរំលេចគម្រោងទី៨ របស់ខ្លួនឡើង
បើនិយាយពីផ្លូវជាតិលេខ១ គ្រប់គ្នាប្រាកដជាដឹងហើយថា តំបន់ជុំវិញផ្លូវជាតិមួយខ្សែនេះ កំពុងតែផ្លាស់ប្ដូរមុខមាត់ថ្មី ដោយសារតែមានវត្តមានគម្រោងជាច្រើនដូចជា គម្រោងស្ពានតភ្ជាប់ពី កោះពេជ្យទៅ កោះនរា និងផ្លូវជាតិលេខ១, គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត, គម្រោងផ្សារទំនើប និង Community Malls ដែលកត្តាទាំងនេះហើយ ធ្វើឱ្យហាងឆេងដីធ្លីចាប់ផ្ដើមឡើងខ្ពស់ និងមានការអភិវឌ្ឍន៍ខ្លាំង។
ងាកទៅមើលការអភិវឌ្ឍន៍លំនៅដ្ឋានវិញ គេឃើញថា បុរីដ៏ធំមួយ កំពុងតែដុតដៃដុតជើងសាងសង់យ៉ាងសកម្ម នោះគឺបុរីមង្គលភ្នំពេញ ដែលមានបទពិសោធ៍អភិវឌ្ឍន៍លំនៅដ្ឋាន និងឈរឈ្មោះលើវិស័យ អចលនទ្រព្យជិត ២០ឆ្នាំមកហើយ ដែលមានគម្រោងជាច្រើន សុទ្ធតែទទួលបានការគាំទ្រ។ ជាក់ស្ដែងគម្រោងថ្មី ជាប់ផ្លូវជាតិលេខ១ ឈ្មោះថា "ឧទ្យានមង្គល" ដែលជាគម្រោងទី ៨ របស់បុរីមង្គលភ្នំពេញ កំពុងតែចាប់ផ្ដើមសាងសង់សំណង់ ផ្ទះគំរូដែលកំពុងតែលេចចេញរូបរាងបាន ៨០% ហើយ ក្នុងនោះរួមមាន ប្រភេទផ្ទះ អាជីវកម្ម, វីឡាភ្លោះ, មង្គល ប៊ីហ្គ្រេន, មង្គល ស៊ីហ្គ្រេន។
គម្រោងថ្មីនេះ មិនត្រឹមតែមានទីតាំងល្អនោះទេ ពោលគឺជាជម្រើសដ៏ល្អបំផុត ពិសេសសម្រាប់អ្នកដែលស្រលាញ់ និងចង់រស់នៅលំនៅដ្ឋានបែបស្ដង់ដារ គុណភាពខ្ពស់ ដែលគម្រោង «ឧទ្យានមង្គល» មានផ្ទៃដីលាតសន្ធឹងជាង ១៥០០០០ម៉ែត្រការ៉េ ហើយមានលក់ក្នុងតម្លៃចាប់ពី ៧ម៉ឺនដុល្លារឡើងទៅ។ដោយក្នុងនោះឃើញមានភាពពិសេសមួយចំនួនដូចជា៖
-ក្លោងទ្វាដ៏ស្កឹមស្កៃពន្លេចនូវភាពទាន់សម័យ អង់អាចរឹងមាំ
-មានផ្លូវភ្លោះចូលក្នុងបុរី ដែលអមដោយដើមឈើព័ទ្ធជុំវិញ
-ខាងមុខផ្ទះពាណិជ្ជកម្ម (Shop House) មានសួនច្បារ និងផ្លូវដ៏ធំទូលាយ
-វីឡាភ្លោះមានម៉ូដដ៏ទាន់សម័យ
-វីឡាកូនកាត់មង្គល ស៊ីហ្គ្រេន សម្រាប់គ្រួសារតូច អាចរស់នៅដោយស្រួល
-វីឡាកូនកាត់មង្គល ប៊ីហ្គ្រេន សម្រាប់គ្រួសារធំ ដែលមានសមាជិកច្រើន
-សួនកម្សាន្តជាប់បឹងធម្មជាតិ និងរុក្ខជាតិដ៏ស្រស់បំព្រង
បន្ថែមពីនេះ ក្នុងខែកុម្ភៈ ឆ្នាំ ២០២១ នេះ បុរីមង្គលភ្នំពេញ សម្រាប់អតិថិជនដែលទិញ ឬកក់ផ្ទះក្នុងគម្រោងថ្មីនេះ នឹងទទួលបានរង្វាន់ ធំ ៣ភ្លាមៗតែម្តង ដូចជា ៖ គ្រឿងអេឡិចត្រូនិក និងគ្រឿងបរិក្ខារក្នុងផ្ទះ ឱកាសក្នុងការចាប់រង្វាន់យ៉ាងច្រើន ក្នុងនោះរួមមាន៖ ទឹកប្រាក់រហូតដល់ ២០២១ដុល្លារ និងការបញ្ចុះតម្លៃជាង ២០០០០ដុល្លារ។ កាន់តែពិសេស ប្រសិនបើទិញ ឬកក់មុនពេលបើកសម្ពោធលក់ផ្លូវការ លោកអ្នកនឹងទទួលបានតម្លៃពិសេសជាងគេ (ក្រោមហាងឆេងទីផ្សារ)។