IHOME

Wow! តារាប្រុសហុងកុងដ៏ល្បីលោក Vincent Wong នឹងប្ដូរមករស់នៅកម្ពុជាមែន?

 ​សម្រាប់អ្នកនិយមទស្សនាភាពយន្ដភាគហុងកុងភាគច្រើនប្រាកដជាស្គាល់តារាប្រុសហុងកុងដែលមានរូបរាងសង្ហារ និងទេពកោសល្យខ្ពស់គឺលោក Vincent Wong។ 

 
 

  យោងទៅតាមទំព័រ Facebook ផ្លូវការរបស់លោក Ben Li ដែលជាជនជាតិហុងកុងដូចគ្នា​ និងជាស្ថាបនិក និងអគ្គនាយកនៃគម្រោងខុនដូល្បី Urban Village និង មជ្ឈមណ្ឌលច្នៃប្រឌិតធំជាងគេនៅអាស៊ីអាគ្នេយ៍ Factory Phnom Penh បានបង្ហាះរូបថតមួយសន្លឺក ជាមួយលោក Vincent​ Wong ហើយលោកថែមទាំងបានសួរទៅកាន់អ្នកគាំទ្ររបស់លោក Vincent នៅកម្ពុជាថាពួកគេថាចង់ជួបជាមួយ Idol របស់ពួកគេនៅកម្ពុជា ដែរ ឬ​ ទេ​ផងដែរ។

  

បើតាមការបញ្ជាក់របស់លោក Ben Li រូបលោកផ្ទាល់គឺជាមិត្តដ៏ជិតស្និតជាមួយតារាសម្ដែងលោក Vicent ហើយ រូបថតមួយសន្លឹកនោះត្រូវបានថតក្នុងឳការសម្ពោធទីស្នាក់លក់ និងផ្ទះគំរូរបស់គម្រោង Urban Village នៅក្នុងទីក្រុងហុងកុង។
 

  លោក Ben Li ក៏បានបញ្ជាក់បន្ថែមទៀត លោក Vincent មានវត្តមាន នាឳកាសនោះដោយសារតែលោកស្រឡាញ់ប្រទេសកម្ពុជាខ្លាំងបន្ទាប់ពីបានមកទស្សនាកម្ពុជាកន្លងមកហើយម្យ៉ាងទៀតលោកក៏ពេញចិត្តជាមួយគម្រោងខុនដូ Urban Village ហើយលោក Vincent ក៏ជាម្ចាស់ម្នាក់នៃយូនីតក្នុងគម្រោង Urban Village ផងដែរ។

លោក Ben Li ក៏បានបង្ហើបប្រាប់បន្ថែមទៀតថាមូលហេតុដែលលោក Vincent ពេញចិត្ត និងសម្រេចចិត្តទិញយូនីតនៅក្នុងគម្រោង Urban Village គឺដោយសារតែគម្រោង Urban Village នាំមកជូននូវការរស់នៅថ្មីបែបសម័យទំនើបដែលមានការរួមបញ្ចូលគ្នានៃ ការរស់នៅ  ការកម្សាន្ដសប្បាយ និង ការធ្វើការងារ ហើយ Urban Village គឺជាគម្រោងអភិវឌ្ឍន៍បែបបៃតងដែលមានផ្ទៃសួនច្បារធំជាងគេបំផុតនៅកម្ពុជា។ ៤៥%នៃផ្ទៃអភិវឌ្ឍសរុបរបស់គម្រោងត្រូវបានទុកធ្វើជាទីធ្លាបៃតង ដើម្បីផ្តល់ជូននូវអារម្មណ៍នៃការរស់នៅជិតធម្មជាតិទោះបីជាគម្រោងស្ថិតនៅក្នុងទីក្រុងក៏ដោយ។

មានទីតាំងនៅតាមបណ្តោយផ្លូវសម្តេចតេជោហ៊ុនសែន ឬផ្លូវ៦០ម៉ែត្រគម្រោងយក្យនេះ ត្រូវបានប្រសូត្រឡើងនៅកំឡុងឆ្នាំ២០១៧ក្រោមការវិនិយោគរបស់ក្រុមហ៊ុនល្បីលំដាប់ថ្នាក់អន្ដរជាតិមកពីទីក្រុងហុងកុងគឺក្រុមហ៊ុន Goldfame Group ដែលបានចូលមកវិនិយោគក្នុងប្រទេសកម្ពុជាតាំងពី ទស្សវត្សឆ្នាំ១៩៩០មកម្លេះ។

អគារ Sky Prime Building H ដែលជាអគារមួយក្នុងចំណោមអគារទាំងបួននៃគម្រោង Urban Village ដំណាក់កាលទី២នឹងក្លាយទៅជាអគារខ្ពស់ជាងគេបំផុតនៅលើបណ្ដោយមហាវិថីសម្តេច ហ៊ុនសែន ដែលមានកម្ពស់រហូតទៅដល់១៩២ ម៉ែត្រ បែរមុខទៅរកសួនច្បារដ៏ស្រស់ស្អាត ទេសភាពទីក្រុងដ៏អស្ចារ្យ និងទេសភាពមាត់ទន្លេបាសាក់ដ៏ស្រស់ឆើតឆាយ។

ដូច្នេះពិចារណាទិញយូនីតមួយទៅក្រែងបានក្លាយជាអ្នកជិតខាងជាមួយIdol។

Facebay