IHOME

ស្ពានច្បារអំពៅនឹងឈប់ស្ទះ! ខណៈរដ្ឋបាលរាជធានីភ្នំពេញក្រោងសង់ស្ពានបេតុង១ឆ្លងកាត់ទន្លេបាសាក់

  

  ត្រង់ចំណុចស្ពានព្រះមុនីវង្ស ឬហៅកាត់ថា ស្ពានច្បារអំពៅ នាពេលបច្ចុប្បន្នគឺចរាចរណ៍មានការកកស្ទះខ្លាំង ខណៈទិសដៅមួយនេះ មានយានយន្ដបើកបរចេញចូលឆ្លងកាត់ច្រើន។ ទន្ទឹមគ្នានឹងការកកស្ទះនេះផងដែរ នាពេលថ្មីនេះមានលេចលឺដំណឹងថា រដ្ឋបានរាជធានីភ្នំពេញបានគ្រោងនឹងសាងសង់ស្ពានថ្មីមួយទៀត ដោយឆ្លងកាត់ទន្លេរបាសាក់ ដើម្បីចូលរួមជួយកាត់បន្ថយការកកស្ទះនាពេលបច្ចុប្បន្ន។ 

ជាមួយគ្នានេះ បើយោងតាមការចេញផ្សាយពីហ្វេសប៊ុកផេក រដ្ឋបាលរាជធានីភ្នំពេញបានឲ្យដឹងយ៉ាងដូច្នេះថា នាព្រឹកថ្ងៃពុធ ទី១៧ ខែកុម្ភៈ ឆ្នាំ២០២១នេះ ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានដឹកនាំមន្ទីរជំនាញពាក់ព័ន្ធ និងមន្ត្រីជំនាញរដ្ឋបាលរាជធានីភ្នំពេញ ចុះពិនិត្យទីតាំងដាក់សាឡាងឆ្លងកាត់ពីតំបន់ច្បារអំពៅមកកាន់កោះពេជ្រ ដើម្បីរំដោះការកកស្ទះ ដែលសព្វថ្ងៃនេះកំពុងតែជួបនឹងបញ្ហាការកកស្ទះចរាចរណ៍ ខ្លាំងត្រង់ចំនុចស្ពានព្រះមុនីវង្ស (ស្ពានច្បារអំពៅ ) ហើយនាពេលឆាប់ៗខាងមុខនេះ រដ្ឋបាលរាជធានីភំ្នពេញគ្រោងនឹងស្ថាបនាស្ពានបេតុងមួយខ្សែបន្ថែម ឆ្លងកាត់ទន្លេបាសាក់ ដើម្បីធ្វើឱ្យលំហូរចរាចរណ៍ក្នុងតំបន់នេះល្អប្រសើរ។ 

គួរជម្រាបថា គម្រោងសាងសង់ស្ពានខាងលើនេះ រដ្ឋបាលរាជធានីភ្នំពេញមិនទាន់បានបញ្ជាក់ពីពេលវេលា ចំនួនទឹកប្រាក់ ដែលត្រូវចំណាយក្នុងការសាងសង់នៅឡើយនោះទេ។ ប៉ុន្ដែតាមការបញ្ជាក់របស់រដ្ឋបាលរាជធានីភ្នំពេញ គម្រោងមួយនេះអាចនឹងលេចរូបរាងឡើងក្នុងពេលឆាប់ៗខាងមុខនេះហើយ៕

Facebay