IHOME

ក្រុមហ៊ុន Mercedes Benzអូសឡានជាង ១លានគ្រឿង ចូលឃ្លាំងភ្លាមៗ​ក្រោយរកឃើញបញ្ហា១នេះ

   ក្រោយរកឃើញបញ្ហាបច្ចេកទេសសម្រាប់ចង្អុលទីតាំងខុសលើផ្នែកសេវាសង្គ្រោះបន្ទាន់លើករណីមានឧបទ្ទវហេតុនៅលើផ្លូវនោះ ក្រុមហ៊ុនរថយន្ដ របស់ប្រទេស អាល្លឺម៉ង់បានសម្រេចចិត្តភ្លាមៗអូសរថយន្ដជាង ១.២៩ លានគ្រឿងចូលឃ្លាំងវិញ ។

ប្រភពី Reuters បានលើកឡើងថា យានយន្ដដែលខូចខាតលើបញ្ហាបច្ចេកទេសនេះ ត្រូវគេហៅថា (eCall emergency call system) ឬ សេវាកម្មសង្គ្រោះបន្ទាប់ពេលមានករណីកើតឧបទ្ទវហេតុកើតឡើងនៅលើដងផ្លូវ មិនត្រឹមតែប៉ុណ្ណោះ រដ្ឋបាលសុវត្ថិភាពចរាចរណ៍ផ្លូវគោក (NHTSA) បានសង្កត់ធ្ងន់ដែរថា វានឹងប៉ះពាល់ ១០០% តែម្ដងសម្រាប់ម៉ូឌែលរថយន្ដរបស់ក្រុមហ៊ុន Mercedes Benz ។

ម៉ូឌែលរថយន្ដ នៅសហរដ្ឋអាមេរិកដែលផលិតចន្លោះឆ្នាំ ២០១៦ ទៅ ២០២១ ដែលម៉ាក់ដូចជា CLA-Class, GLA-Class, GLE-Class, GLS-Class, SLC-Class, A-Class, GT-Class, C-Class, E-Class, S-Class, CLS-Class, SL-Class, B-Class, GLB-Class, GLC-Class និង G-Class ដែលរថយន្ដទាំងនេះគឺដកស្រង់ទិន្នន័យពីរដ្ឋបាលសុវត្ថិភាពចរាចរណ៍ផ្លូវគោក ។

 

ខាងក្រុមហ៊ុន Mercedes Benz នៅអាមេរិកនឹងអូសឡានមកវិញចាប់ពីថ្ងៃទី ០៦ ខែ មេសា ឆ្នាំ ២០២១ នេះដោយយកទៅជួសជុលឡើងវិញ នៅចំនួនរថយន្ដសរុប ១,២៩២,២៥៨ គ្រឿង ដែលរឿងនេះវាធ្វើឲ្យប៉ះពាល់ខ្លាំងគួរសមដល់អ្នកប្រើប្រាស់ តែទោះបីយ៉ាងនេះក្ដីក៏យីហោមួយនេះ នៅតែឈរតំណែងជារថយន្ដដែលមានភាពប្រណិត និងជារថយន្ដចាស់វស្សាមួយដែលក្រុមហ៊ុនផលិតរថយន្ដផ្សេងៗទៀតពិបាកក្នុងការយកឈ្នះ ៕

Facebay