IHOME

TADA Delivery បានពាំនាំកម្មវិធីសប្បុរសធម៌ជួយដល់កុមារអូទីស្សឹមក្នុងឱកាសបុណ្យនៃក្តីស្រលាញ់

  នៅ​ថ្ងៃ​អាទិត្យ​ទី​១៤ ខែ​កុម្ភៈ​ ឆ្នាំ​២០២១ ក្រុមហ៊ុន​ TADA Deliveryដែលជាក្រុមហ៊ុនឈានមុខមួយ​ក្នុងការ​ផ្តល់សេវាកម្មដឹកជញ្ជូននៅ​កម្ពុជា រួម​ជាមួយសប្បុរសជន​ជា​ដៃ​គូដូចជាហាងនំខេក Elly Bakery, ក្រុមហ៊ុនសាប៊ូ Lux, ក្រុមហ៊ុន​ Vaseline និង ដៃគូអាជីវករដែលកំពុងប្រើប្រាស់សេវាកម្មដឹកជញ្ជូន TADA Delivery បាន​នាំ​យក​ថវិកា​និងសម្ភារៈមួយចំនួនដូចជា៖ សៀវភៅអាន សៀវភៅសរសេរ សៀវភៅគំនូរ គូល័រ តុក្កតានិងសម្ភារផ្សេងៗជាច្រើនទៀតដែលទទួលបានពីការផ្សព្វផ្សាយកម្មវិធី “ផ្ញើក្តីស្រលាញ់តាម TADA Delivery” ប្រគល់​ជូន​អង្គការ​ជំនួយ​នៃ​ក្តី​សង្ឃឹម​សម្រាប់​សហគមន៍(HHC)ដើម្បី​ចូល​រួម​ចំណែក​ជា​មួយ​នឹង​សកម្មភាព​របស់​អង្គការ​ក្នុង​ការ​បណ្តុះបណ្តាល ​កុមារ​ខ្សោយ​បញ្ញា​ និង​អូទីស្សឹម​កម្ពុជា​។ 

ដោយ​យល់ឃើញ​ពី​ការ​លំបាក​របស់​កុមារអូទីស្សឹម​និង​ដើម្បី​ជួយ​កាត់​បន្ថយ​បន្ទុក​របស់​សង្គម កន្លងមកក្រុមហ៊ុន TADA Deliveryបាន​ផ្តួចផ្តើមគំនិត​ក្នុង​ការ​ធ្វើ​សកម្ម​ភាព​មនុស្សធម៌​នេះឡើង ក្នុង​គោល​បំណងចូលរួម​និង​លើក​ទឹកចិត្តដល់​អង្គការនិង​កុមារអូទីស្សឹម​រួមនិងក្រុមគ្រួសារ រួមគ្នា​ជួយ​បណ្តុះបណ្តាលកុមារទាំងនោះ ដើម្បីអោយ​ពួកគាត់​មាន​បំនិនជីវិត​និង​ការ​អប់រំក៏ដូចជា​ទទួលបាន​សិទ្ធិនានាមិន​ខុសគ្នា​ពី​កុមារ​ទូទៅ ក៏ដូចជាផ្តល់នូវក្តីស្រលាញ់ដល់ពួកគេក្នុងឱកាសបុណ្យនៃក្តីស្រលាញ់នេះផងដែរ។ ​សកម្មភាព​នេះ​បាន​ជួយជ្រោមជ្រែងដល់និរន្តភាព​នៃ​សកម្មភាព​លើគម្រោងរបស់​អង្គការ​​នេះ ក្នុង​ការ​ផ្តល់ក្តីសង្ឃឹម ក្តីស្រលាញ់ ​និង​អនាគតថ្មីដល់កុមារ​ខ្សោយ​បញ្ញា និង​​កុមារអូទីស្សឹមជាង១០០០០នាក់​ដែល​មិនទាន់​ទទួល​បាន​ឱកាស​អប់រំ​ពី​សំណាក់​គ្រូបណ្តុះបណ្តាលជំនាញនៅឡើយ។

ក្រុមហ៊ុនTADA ជា​ក្រុមហ៊ុន​ដ៏ល្បី​មួយ​ដែល​បានបម្រើសេវា​ដឹកអ្នក​ដំណើរនៅ​ក្នុង​ប្រទេសសិង្ហបុរី វៀតណាម និងកម្ពុជា ហើយ​នៅ​ពេល​នេះ​ក្រុមហ៊ុន​ TADA​បាន​ពង្រីក​វិសាល​ភាព​ក្នុង​ប្រទេស​កម្ពុជា ដោយ​មិនត្រឹម​តែ​ផ្តោត​លើ​ការដឹក​អ្នក​ដំណើរ​ប៉ុណ្ណោះទេ​ ​ក្រុមហ៊ុន​ក៏បាន​ពង្រីក​សេវា​លើការ​ដឹក​ជញ្ជូន​ទំនិញរបស់​លោក​អ្នក​អោយ​ទៅដល់​គោលដៅ​ប្រកប​ដោយ​សុវត្ថិភាព​និង​សន្សំសំចៃ​ពេលវេលាផងដែរ ដែល​នេះ​ស្រប​នឹង​ស្ថានភាព​នៃ​សង្គមយើង​បច្ចុប្បន្ន ​ដែលអាជីវករកំពុងមានតម្រូវការដឹកជញ្ជូនដោយសារ​មានការរីករាលដាលនៃជម្ងឺកូវីដ១៩។ 

 
 

មិនត្រឹម​តែ​ប៉ុណ្ណោះ ក្រៅពីសកម្មភាព​មនុស្សធម៌​នានា ក្រុមហ៊ុន TADA Deliveryបាន​ជួយសម្រួល​ដល់​ម្ចាស់​អាជីវកម្មនានា ក្នុង​ការ​ដឹកជញ្ជូន​ផលិត​ផលរបស់​ពួកគាត់​ទៅដល់​ដៃអតិថិជន​ប្រកបដោយ​ការ​ទទួលខុសត្រូវ ​និង​សេវារហ័ស​ទាន់ចិត្តរួម​ជា​មួយ​នឹង​តម្លៃទាបសមរម្យ​ដែលជា​ការជួយដល់អាជីវករផងដែរក្នុងគ្រាលំបាកនេះ។ ការជួយដល់សង្គមតាមរយៈកម្មវិធីសប្បុរសធម៌ ក៏ដូចជាការជួយដល់អាជីវករតាមរយៈសេវាដឹកជញ្ជូនក្នុងតម្លៃសមរម្យ និងប្រកបដោយទំនុកចិត្តនេះអាចបង្ហាញថាក្រុមហ៊ុន​​ TADA ពិតគិតគូរពីផលវិជ្ជមាន ដែលក្រុមហ៊ុនរបស់ខ្លួនអាចរួមចំណែកដល់សង្គមកម្ពុជាពិតមែន។

Facebay