សូមប្រុងប្រយ័ត្ន!មាន់ជាង១ពាន់ក្បាលនៅស្រុកឯកភ្នំ ខេត្តបាត់ដំបងបានងាប់ព្រោះជំងឺផ្តាសាយបក្សី(H5N1)
2021/01/13
មាន់ជាង ១០០០ ក្បាលនៅភូមិព្រែកតាច្រែង ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង បានងាប់ជាបន្ដបន្ទាប់ ដោយសារជំងឺគ្រុនផ្តាសាយបក្សី (H5N1)។នេះបើយោងតាមការបញ្ជាក់ពី ឯកឧត្តមវេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីល្ងាចថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ កន្លងទៅនេះ។
ឯកឧត្តម វេង សាខុន បានឲ្យដឹងទៀតថា លទ្ធផលធ្វើតេសលើសំណាកសត្វមាន់ដែលងាប់ជាង ១០០០ក្បាលនោះ បានបង្ហាញថា គឺជាគ្រុនផ្តាសាយបក្សី (H5N1) ប៉ុន្តែប្រភេទជំងឺនេះ គឺមិនប៉ះពាល់ដល់មនុស្សទេ។
ទន្ទឹមនឹងនោះដែរ លោក ឈឹម វិជ្ជរ៉ាប្រធានមន្ទីរកសិកម្មខេត្តបាត់ដំបងបញ្ជាក់ថាលោកត្រៀមលក្ខណៈគ្រប់ពេលក្នុងការអនុវត្តវិធានការនានាក្នុងការទប់ស្កាត់ជំងឺនេះ តាមការណែនាំរបស់ក្រសួងកសិកម្មបន្ថែមទៀតបន្ទាប់ពីទទួលលទ្ធផលថា មានករណីឆ្លង (H5N1)នេះ។
លោកបញ្ជាក់ថាទីតាំងចិញ្ចឹមមាន់នេះ មានចិញ្ចឹមទាកាប៉ាជាលក្ខណៈគ្រួសារដែរហើយកន្លែងចិញ្ចឹមនេះស្ថិតនៅដាច់ឆ្ងាយពីគេមិនមែនអ្នកភូមិនៅក្បែរនោះទេ។ ចំណែកអ្នកភូមិនេះមិនមានចិញ្ចឹមមាន់ច្រើននោះទេគឺមានចិញ្ចឹមតិចតួចប៉ុណ្ណោះ ។នេះបើយោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាន៕