IHOME

យន្តហោះទុកចោលពេញដី ! ក្រុមហ៊ុនអាកាសចរណ៍អាមេរិកមួយនេះ ខាតលុយ ៣៥ ពាន់លានដុល្លារ

មួយរយៈប៉ុន្មានខែចុងក្រោយនេះវិស័យអាកាសចរណ៍នៅលើពិភពលោកមានការដុនដាបខ្លាំងបំផុត តួយ៉ាងក្រុមហ៊ុនអាកាសចរណ៍បានធ្វើការប្រកាសក្ស័យធន ចំណែកឯក្រុមហ៊ុនខ្លះទៀតបានបោះជំហ៊ានទៅមុខយ៉ាងពិបាក និងបន្តសុំជំនួយពីរដ្ឋាភិបាលរបស់ខ្លួនហើយក៏ខាតលុយអស់ច្រើនខ្លាំងណាស់ដែរ ។

បើនិយាយពីវិស័យទេសចរណ៍ អ្នកទាំងអស់គ្នាប្រាកដជាដឹងច្បាស់ហើយថា វិស័យមួយនេះធំមួយក្នុងចំណោមវិស័យផ្សេងៗទៀត ដែលជួយសេដ្ឋកិច្ចនៅក្នុងប្រទេសកាន់តែមានការរីកចម្រើន ពោលគឺជាវិស័យត្រូវការដើមទុនច្រើន ហើយហានីភ័យក៏ច្រើនដែរ ​ជាក់ស្តែងកំឡុងពេលមានវិបតិ្តជំងឺកូវីដ១៩នេះមានក្រុមហ៊ុនអាកាសចរណ៍ជាច្រើនបានប្រកាសក្ស័យធន ចំណែកឯក្រុមហ៊ុនអាកាសចរណ៍មួយចំនួនទៀតដក៏រៀបនឹងក្ស័យធនដែរ រីឯមួយចំនួនទៀតបានបាត់បង់ប្រាក់ចំណូលរាប់សិបលានដុល្លារ ។ 
Facebay