IHOME

ល្បីនៅស្រុកខ្មែរយូរហើយអត់ដឹង ឡានអគ្គីសនីលក់ដាច់ជាងគេបំផុតនៅប្រទេសមួយនេះសោះ

នៅប៉ុន្មានឆ្នាំកន្លងមកនេះ នៅស្រុកខ្មែរល្បីខ្លាំងណាស់ឡានអគ្គីសនី មនុស្សមួយចំនួនឃើញរូបហើយបានស៊ែរ ថែមទាំងដាក់ Caption ថាជាឡាននៅក្នុងក្តីស្រមៃរបស់ខ្លួនថែមទៀតផង ដោយសារតែវាមិនត្រឹមតែទំនើបតែប៉ុណ្ណោះទេ តែទាំងរូបរាងនិងគុណសម្បត្តិគឺមានច្រើនខ្លាំងណាស់ ។  
មែនទែនទៅមួយរយៈកន្លងមកនេះនៅស្រុកខ្មែរល្បីឡានអគ្គីសនីខ្លាំងបំផុតនោះគឺ Tesla ដោយសារតែវាបានអង្រួនបេះដូងអ្នកចូលចិត្តឡានខ្លាំងមែនទែន ហើយជាទូទៅនៅពេលដែលយើងនឹកឃើញរឿងឡានអគ្គីសនី គឺដឹងតែសំដៅ Tesla មុនគេហើយ ហើយបើនិយាយសម្បុកឡានអគ្គសនីវិញដឹងតែនៅអាមេរិកហើយ ដោយសារប្រទេសមួយនេះមានរោងចក្រផលិតឡានស្រាប់ហើយ ប៉ុន្តែប្រហែលជាមិនសូវត្រូវប៉ុន្មានទេ ។  
ជាក់ស្តែងយោងទៅតាម សារព័ត៌មានអឺរ៉ុបបានធ្វើការចុះផ្សាយថា ការលក់រថយន្តអគ្គិសនីនៅប្រទេសន័រវែស បានវ៉ាដាច់ទាំងរថយន្តសាំង និងម៉ាស៊ូត ក៏ដូចជារថយន្តកូនកាត់នៅក្នុងឆ្នាំ២០២០នេះ ខណៈដែលគេដាក់រថយន្តបីប្រភេទនេះនៅក្នុងឃ្លាំង តែជាលទ្ធផលរថយន្តអគ្គីសនីមានសន្ទុះលក់ដាច់ខ្លាំងបំផុតប្រចាំឆ្នាំ២០២០ ដែលនេះជាប្រវត្តសាស្រ្តហើយ ដែលនេះសញ្ញាមួយប្រាប់ថារថយន្តអគ្គីសនីចាប់ផ្តើមពេញនិយមខ្លាំងបំផុតហើយនៅលើពិភពលោក ។  

ហើយបើតាមទិន្នន័យលក់រថយន្តអគ្គីនេះនៅក្នុងប្រទេសមួយនេះមានចំនួន៥៤.៣% នៃរថយន្តថ្មីទាំងអស់ ដែលត្រូវបានលក់នៅក្នុងប្រទេសកាលពីឆ្នាំមុន ពោលគឺមានការកើនឡើងជាង ១០% និយាយទៅរថយន្តអគ្គិសនីមានចំណែកទីផ្សារ ៥០% បាត់ទៅហើយក្នុងការលក់មួយខែៗ វាធ្វើឱ្យឆ្នាំ២០២០គឺជាឆ្នាំដំបូងបំផុត ដែលរថយន្តអគ្គីសនីបានលក់ដាច់ជាងរថយន្តទាំងអស់។  
គួរជម្រាបផងដែរថា រថយន្តអគ្គីសនីមិនមែនមានតែរថយន្ត Tesla តែមួយក្រុមហ៊ុននេះតែ មែនទែនទៅគឺមានក្រុមហ៊ុនផលិតថយន្តអគ្គីសនីច្រើនណាស់នៅលើពិភពលោក ដូចជាប្រទេសន័រវែសបានលក់រថយន្តចំនួន១៤១ ៤១២ គ្រឿង ក្នុងនោះគេលក់រថយន្តអគ្គីសនីអស់រហូតទៅដល់៧៦ ៧៨៩ គ្រឿងក្នុងឆ្នាំ២០២០ ហើយគេរំពឹងថារថយន្តអគ្គីសនីនឹងស្ទុះឡើងនៅឆ្នាំបន្ទាប់ទៀត ។ 
Facebay