ថៃប្រកាសរកឃើញពលករចំណាកស្រុកចំនួន ៣៩៧ នាក់ឆ្លងជំងឺកូវីដ១៩
2020/12/23
នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០ នេះអាជ្ញាធរថៃបានប្រកាសរកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន ៤២៧ នាក់ ដោយក្នុងនោះមានករណីនាំចូលចំនួន ១៤ នាក់។ នេះយោងតាមការដកស្រង់ពីសារព័ត៌មាន Bangkok Post ។
តាមការបញ្ជាក់ពីអាជ្ញាធរថៃ ក្នុងចំណោមអ្នកឆ្លងទាំង ៤២៧ នាក់ខាងលើនេះភាគច្រើនគឺជាពលករចំណាកស្រុកមកពីប្រទេសមីយ៉ាន់ម៉ា ដែលមានចំនួនដល់ទៅ ៣៩៧ នាក់ឯណ្ណោះ។
លោកវេជ្ជបណ្ឌិត Taweesilp Visanuyothin អ្នកនាំពាក្យមជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាព Covid-19 បាននិយាយថាបុគ្គលិកដែលឆ្លងមេរោគត្រូវបានរកឃើញអំឡុងពេលធ្វើតេស្ត៍បន្ទាប់ពីការផ្ទុះឡើងនៃសាមុតសាខុន។
សូមជម្រាបផងដែរថា គិតមកដល់ពេលនេះប្រទេសថៃបានរកឃើញអ្នកឆ្លងកូវីដ១៩ សរុប ចំនួន ៥៧១៦ នាក់ហើយ៕