IHOME

ក្រសួងអប់រំ ប្រកាសផ្អាកសកម្មភាពជាច្រើនប្រភេទជាបន្ដទៀត នៅទូទាំងប្រទេស

យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០ នេះបានឲ្យដឹងថា ដើម្បីចៀសវាងការឆ្លងជំងឺកូវីដ១៩ ចូលក្នុងគ្រឹះស្ថានសិស្ស និងរីករាលដាលក្នុងសហគមន៍ ក្រសួង សូមដាក់ចេញនូវវិធានការដូចខាងក្រោម ចាប់ថ្ងៃជូនដំណឹងនេះតទៅ រហូតដល់ព្រឹត្ដិការណ៍ ២៨ វិច្ឆិកា បានបញ្ចប់៖

១. ផ្អាករាល់សកម្មភាពជួបជុំ សិក្ខាសាលា និងកិច្ចប្រជុំ ដែលមានអ្នកចូលរួមលើសពី ២០ នាក់

២. ផ្អាកដំណើរការគ្រឹស្ថានឧត្ដមសិក្សាសាធារណៈ និងគ្រឹះស្ថានសិក្សាឯកជន ជាបណ្ដោះអាសន្ន ដោយបន្ដការបង្រៀននិងរៀនតាមអនឡាញ

៣. ផ្អាករាល់ការហាត់ប្រាណ និងលេងកីឡា ដែលមានលក្ខណៈប្រមូលផ្ដុះ៕


 
Facebay