IHOME

Update: អ្នកធ្វើតេស្ដរកមេរោគកូវីដ១៩ នៅកម្ពុជាគិតត្រឹមថ្ងៃទី៨ ខែធ្នូ កើនដល់ជាង ២៤ ម៉ឺននាក់

យោងតាមការជូនដំណឹងរបស់នាយកដ្ឋានប្រយុទ្ធជំងឺឆ្លងកម្ពុជា (CDC) នៅហ្វេសប៊ុកផេកផ្លូវការរបស់ខ្លួននៅមុននេះបន្ដិចបានបញ្ជាក់ថា “រហូតដល់ម៉ោង​ ០៧:៣០​ ព្រឹក​ ថ្ងៃទី ៨​ ធ្នូ​ ២០២០​ យើងរកឃើញករណីជំងឺកូវីដ១៩​ ពាក់ព័ន្ធនឹងព្រឹត្តិការ​ ឆ្លងក្នុងសហគមន៍​ ២៨​ វិច្ឆិកា​ ចំនួន​ ២នាក់​ (សរុប​ ៣៤នាក់​ ក្នុងព្រឹត្តិការ​ ២៨​ វិច្ឆិកា)​ និង​យើងពុំរកឃើញករណីជំងឺកូវីដ-១៩​ នាំចូលថ្មី​ ទេ​ និងជាសះស្បើយ​ ១នាក់ ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុបកើន​ #៣៥០នាក់​​​​ ​ចំនួនសំរាកពេទ្យ​កើន ៤៣នាក់​​  និងចំនួនជាសះស្បើយសរុបចំនួន ៣០៧នាក់​​​​​​​​ ដដែល​ និង ស្លាប់គ្មាន​ ។

CDC បានបញ្ជាក់ប​ន្ដថា ​ “ប្រទេសយើងរកឃើញករណីជំងឺកូវីដ១៩ដំបូងបំផុតនៅថ្ងៃទី​ ២៧​ មករា​ ២០២០​ ។” ហើយគិតមកដល់ពេលនេះបានធ្វើតេស្តចំនួន​  242754 ស្មើនឹង​ 14449 ក្នុង១លាន នាក់។

ប្រភពដដែលបន្ថែមថា “ជំងឺកូវីដ-១៩​ នៅតែបន្តគម្រាមកំហែងយើងជាប់ជានិច្ច​ សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តអនាម័យ​ នៅឃ្លាតឆ្ងាយពីគ្នា​ មិនចេញក្រៅផ្ទះបើមិនចាំបាច់​ ព្រោះប្រទេសជិតខាងយើងនិងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩​ ដ៏ខ្លាំងក្លានៅឡើយ​ ។”
Facebay