IHOME

តើវិធីវៃឆ្លាតនៃការវិនិយោគលើអចលនទ្រព្យសំដៅលើអ្វីខ្លះ?


អ្នកខ្លះមានដីកាន់នៅក្នុងដៃដែលស្ថិតនៅតំបន់អភិវឌ្ឍ ទីប្រជុំជន តែមិនចេះប្រើប្រាស់ដើម្បីទាញយកប្រយោជន៍ពីវា ក្រៅពីតែគំនិតលក់​យកលុយសុទ្ធមកកាន់នឹងដៃ។ ចុះបើមានដីបែបនេះ តើត្រូវធ្វើយ៉ាងណាចំពោះវាដើម្បីឲ្យវារកប្រាក់ចំណូលឲ្យយើងជាប្រចាំ? ចូរមើលឧទាហរណ៍នៃវិធីដ៏ឆ្លាតវៃនៃការធ្វើអាជីវកម្មលើវាដូចតទៅនេះ:
ហេងមានដីមួយកន្លែងនៅតាមបណ្តោយផ្លូវកណ្តាលទីក្រុងដែលអាច​បើកអាជីវកម្មបាន។ ប៉ុន្តែហេងមិនមានលុយគ្រប់គ្រាន់សម្រាប់ដំណើរការអាជីវកម្មទេ ប៉ុន្តែហេងបានគិតឃើញគម្រោងមួយគឺចង់បើក​ហាងមួយដែលត្រូវចំណាយប្រាក់អស់150,000ដុល្លារ។
គាត់បានសរសេរគម្រោងខ្ចីប្រាក់ពីធនាគារ100,000ដុល្លារដោយ​យក​ប្លង់ដីនោះទៅដាក់បញ្ចាំ។ ក្រុមហ៊ុនអចលនទ្រព្យវាយតម្លៃដីនោះបាន200,000ដុល្លារ ប៉ុន្តែគាត់ខ្ចីពីធនាគារបានត្រឹមតែ100,000ដុល្លារប៉ុណ្ណោះហើយយកមកកសាងហាងកាហ្វេ(Coffee Shop) នោះអស់ប្រាក់​100,000ដុល្លារក៏អស់ទៅ។
ហាងកាហ្វេមិនទាន់សាងសង់រួចរាល់នៅឡើយទេ ត្រូវការ100,000​ដុល្លារ​ទៀតដើម្បីធ្វើឲ្យមានដំណើរការ។ តើហេងនឹងធ្វើយ៉ាងណា? ហេងបានប្រកាសលក់ដី និងហាងកាហ្វេដែលធ្វើមិនទាន់រួចនេះតម្លៃ200,000​ដុល្លារហើយមានកិច្ចសន្យាជួលមកវិញក្នុងតម្លៃ3,000ដុល្លារក្នុងមួយខែ បើនរណាចង់ទិញហាងកាហ្វេនេះត្រូវគោរពតាមលក្ខខណ្ឌទិញហើយជួល​មកឲ្យគាត់វិញកុងត្រាជាមួយគាត់20ឆ្នាំ។
គិតទៅហាងកាហ្វេដែលមានតម្លៃ200,000ដុល្លារ និងអាចជួលបាន​3,000ដុល្លារក្នុងមួយខែស្មើការប្រាក់ដាក់នៅធនាគារជិតស្មើនឹងការរកស៊ីទៅហើយ។ តើមានអ្នកសល់ប្រាក់ណាសុខចិត្តយកប្រាក់ទៅដាក់ធនាគារនោះ?
ហេងដាក់ផ្លាកលក់ជួលមិនបានមួយខែផង មានអ្នកសល់លុយ​មក​ទិញ។ ហើយហេងបានលក់ និងជួលមកវិញតាមលក្ខខណ្ឌដែលបានកំណត់​គឺលក់ក្នុងតម្លៃ200,000 និងជួលមកវិញក្នុងតម្លៃ3,000ដុល្លារប្រចាំខែ​កុងត្រា20ឆ្នាំ។ ហេងបានប្រាក់200,000ដុល្លារភ្លាម យក10ម៉ឺនសម្រាប់បន្តការសាងសង់ហាងកាហ្វេ និងសល់10ម៉ឺនពីហាងកាហ្វេទៀតសម្រាប់វិនិយោគអាជីវកម្មរបស់គេ។ ហេងបានចំណេញពីហាងកាហ្វេ20,000ដុល្លារក្នុងមួយខែ និងដកបង់ថ្លៃជួលឲ្យទៅអ្នកទិញ3,000ដុល្លារក្នុងមួយខែ។ ហេងទទួលបានប្រាក់ចំណេញ17,000ដុល្លារក្នុងមួយខែ។
ហេងដំណើរការហាងកាហ្វេបានពីរឆ្នាំសល់ប្រាក់ជាង400,000ដុល្លារ។ ហេងបានបញ្ចុះបញ្ចូលទិញហាងកាហ្វេនោះវិញក្នុងតម្លៃ30ម៉ឺនគឺម្ចាស់​ហាង​​កាហ្វេចំណេញបាន10ម៉ឺនដុល្លាររយ:ពេលពីរឆ្នាំ។ ដោយមើលឃើញប្រាក់ចំណេញម្ចាស់ហាងកាហ្វេបានលក់ឲ្យហេងវិញ។
ហេងបានហាងកាហ្វេនោះមកជាកម្មសិទ្ធផ្ទាល់ខ្លួនវិញព្រមជាមួយដំណើរការហាងកាហ្វេផលិតបានប្រាក់ចំណូលជាង20,000ដុល្លារប្រចាំខែ។
 
Facebay