IHOME

អ្នកប៉ះពាល់ “ព្រឹត្ដិកាណ៍សហគមន៍ ២៨ វិច្ឆិកា” កើនឡើងដល់ជាង ១ ម៉ឺននាក់ខណៈមាន ២៩ នាក់ឆ្លង

យោងតាមសេចក្ដីជូនព័ត៌មានរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២០ នេះបានឲ្យដឹងថា គិតត្រឹមថ្ងៃទី២៨ ខែវិច្ឆិកា ដល់ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២០ ក្រសួងសុខាភិបាលបានធ្វើតេស្ដអ្នកប៉ះពាល់ ព្រឹត្ដិកាណ៍សហគមន៍ ២៨ វិច្ឆិកា ទាំងអស់សរុបចំនួន ១០,១៤៧ សំណាក ដែលក្នុងចំនួននេះ មានអ្នកវិជ្ជមានវិរុសកូវីដ១៩ ចំនួន ២៩ នាក់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្ដភាពខ្មែរ សូវៀត។ 

ជាមួយគ្នានេះ ក្រសួងសុខាភិបាលក៏បានឲ្យអ្នកដែលប៉ះពាល់ ព្រឹត្ដិការណ៍សហគមន៍ ២៨ វិច្ឆិកា ទាំងអស់ អញ្ជើញទៅធ្វើតេស្ដលើកទី២ នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២០ ខាងមុខនេះផងដែរ ដែលក្រសួងសុខាភិបាល នឹងរៀបចំទីតាំងនៅបរិវេណក្រសួងមហាផ្ទៃ ពហុកីឡាដ្ឋានជាតិអូឡាំពិច រាជធានីភ្នំពេញ និងនៅមន្ទីរសុខាខេត្ដ (ដែលទទួលខុសត្រូវក្នុងការរៀបចំទីកន្លែងនៅពេលនោះ សម្រាប់អ្នកពាក់ព័ន្ធនៅតាមខេត្ដ)។
Facebay