អ្នកខេត្តលែងពិបាក ពេលនេះក្រុមហ៊ុនដឹកជញ្ជូន foodpanda បានពង្រីកសេវាកម្មដល់ខេត្តកំពង់ធំហើយ
ក្រុមហ៊ុន foodpanda ដែលជាកម្មវិធីកុម្ម៉ង់អាហារលើទូរស័ព្ទឆ្លាតវៃដ៏ល្បីក្នុងទ្វីបអាស៊ី និងផ្ដល់ជូនលោកអ្នកនូវបទពិសោធន៍កុម្ម៉ង់ទិញអាហារថ្មី និងរហ័សទាន់ចិត្តក្នុងរាជាណាចក្រកម្ពុជា ពេលនេះកំពុងពង្រីកខ្លួនក្នុងខេត្តកំពង់ធំ។
គួរឲ្យកត់សម្គាល់ថា កាលពីថ្មីៗនេះ foodpanda បានបើកដំណើរការសេវាកម្មដឹកជញ្ជូនរបស់ខ្លួនក្នុងខេត្តកំពង់ធំ ដើម្បីផ្ដល់ជូនបទពិសោធន៍កុម្ម៉ង់ទិញអាហារថ្មី រហ័សទាន់ចិត្ត និងងាយស្រួលជូនប្រជាពលរដ្ឋខេត្តកំពង់ធំ។
បើយោងតាមអ្នកតំណាងរបស់ក្រុមហ៊ុន foodpanda បានបង្ហើបប្រាប់ថា “អ្នកកំពង់ធំនឹងទទួលបានជម្រើសអាហារជាច្រើនប្រភេទដោយមិនបាច់ជិះចេញក្រៅទៅទិញដោយផ្ទាល់ ដោយគ្រាន់តែប្រើប្រាស់កម្មវិធី foodpanda លើទូរស័ព្ទ ដើម្បីកុម្ម៉ង់អាហារដែលអ្នកចូលចិត្ត នោះបុគ្គលិកអ្នកដឹករបស់យើងខ្ញុំដឹកជូនដោយរក្សានូវសីតុណ្ហភាពអាហារបានយ៉ាងល្អ និងរហ័សទាន់ចិត្ត។”
ទន្ទឹមនឹងនេះ foodpanda សហការជាមួយហាងអាហារ និងភេសជ្ជៈល្បីៗក្នុងខេត្តកំពង់ធំ រូមមាន Coffee Today កាហ្វេទសវត្សរ៍ទី 90 ជើងជ្រក់ជើងមាន់ពីម៉ីម៉ីហ្វី ភីហ្សាពីចាំបូអូឡាឡា គុយទាវស៊ុបជើងគោ សុ៊បប្រអប់ជើងគោខ្មែរពីហាងណារី មរតកកាហ្វេ ខេ&ខេកាហ្វេ ជូនកាហ្វេ ឡឺបកាហ្វេនិងភីហ្សា កូគីនិងបាយគោដេក ឬ 13 កាហ្វេដូងក្រអូប និងជាច្រើនទៀត។ ទាំងនេះបង្ហាញថា foodpanda ផ្ដល់ជូននូវជម្រើសអាហារយ៉ាងសម្បូរបែប មិនថាជាអាហារបែបលំដាប់ ឬ ជាអាហាររហ័ស ឬ ជាអាហារតាមដងផ្លូវឡើយ។
គួរបញ្ជាក់ផងដែរថា ក្នុងថ្ងៃបើកដំណើរការក្នុងខេត្តកំពង់ធំ foodpanda បានប្រកាសពីប្រម៉ូសិនពិសេសជូនប្រជាពលរដ្ឋខេត្តកំពង់ធំយ៉ាងសន្ធឹកសន្ធាប់ដូចជា៖
- បញ្ចុះតម្លៃ $2 ភ្លាមៗ ទៅលើការកុម្ម៉ង់ទិញអាហារអស់ពី $5 ឡើងទៅ ដោយគ្រាន់តែប្រើប្រាស់កូដ “HELLOKPT” (សម្រាប់អតិថិជនថ្មីតែប៉ុណ្ណោះ)
- ការដឹកជញ្ជូនដោយឥតគិតថ្លៃ
- បញ្ចុះតម្លៃ 20% គ្រប់ហាងនៅលើ foodpanda ចាប់ពីថ្ងៃទី 23 ខែ វិច្ឆិកា ដល់ 6 ខែ ធ្នូ ឆ្នាំ 2020។