IHOME

ស្រីង៉ោល បង្ហើបពីមូលហេតុធំ3 ដែលធ្វើឱ្យវីដេអូរបស់ខ្លួន មានអ្នកចូលមើល ដល់ជាង១ពាន់លានដង

គ្រប់គ្នាប្រហែលជាធ្លាប់ស្គាល់និងធ្លាប់បានមើលវីដេអូក្មេងស្រីម្នាក់នេះរួចមកហើយ ដែលនាងមានឈ្មោះថា Emmanuella ឬអ្នកនៅខ្មែរហៅគាត់ថា“ស្រីង៉ោល”ដោយបច្ចុប្បន្ននេះ វីដេអូដែលនាងបានថតជាមួយនឹងពូរបស់នាង បាននឹងកំពុងតែទទួលការគាំទ្រនិងមានភាពល្បីល្បាញយ៉ាងខ្លាំងទូទាំងពិភពលោក។ ហើយបើក្រឡេកទៅមើល Channel Youtube “MarkAngelComedy” របស់នាងវិញ គឺមាន Subscriber ជិត ៧លាននាក់ ហើយបើមើលចំនួនអ្នកចុចទស្សនាវីដេអូរបស់នាងសរុបមានរហូតដល់ទៅជា ១,៥៤៣ លានដង នេះគិតតែចំនួនអ្នកមើលលើ Youtube តែប៉ុណ្ណោះ។

ជាហេតុធ្វើឱ្យ “ស្រីង៉ោល”អាចរកចំណូលបានរាប់ម៉ឺនដុល្លារក្នុង១ខែ ហើយបើតាមការចុះផ្សាយរបស់សារព័ត៌មាន BBC កាលពីពេលថ្មីៗនេះបានឱ្យដឹងថា ស្រីង៉ោលមានលទ្ធភាពសង់ផ្ទះថ្មីឱ្យម្ដាយបានថែមទៀតផង។បន្ទាប់ពីជោគជ័យទៅលើវិស័យថតវីដេអូកំប្លែង ​ក្មេងស្រីវ័យ១២ឆ្នាំ រូបនេះក៏បានបង្ហើបពីមូលហេតុធំៗ៣ ដែលធ្វើឱ្យវីដេអូរបស់ខ្លួនមានអ្នកមើលច្រើន រហូតដល់ទៅជាង១ពាន់លានដង។ ដោយមូលហេតុទាំង៣នោះមានដូចខាងក្រោម៖

១.វីដេអូខ្លីតែខ្លឹម៖ មូលហេតុដែលធ្វើឱ្យវីដេអូរបស់ “ស្រីង៉ោល”មានអ្នកទស្សនាច្រើននិងទទួលបានការគាំទ្រខ្លាំងដូច្នេះ គឺដោយសារតែវីដេអូរបស់នាងភាពច្រើនគឺមានរយៈពេលខ្លីហើយខ្លឹម ពោលគឺបានរៀបចំឈុតឆាក និងពាក្យសំដីតួអង្គនិមួយៗបានយ៉ាងល្អ ដែលជាហេតុធ្វើឱ្យអ្នកទស្សនាងាយយល់ និងឆាប់ចាប់បានថាពួកគេនិយាយពីអីនិងចង់បង្ហាញអ្វីដល់អ្នកទស្សនា។ និយាយជារួមគ្រប់វីដេអូរបស់នាងទាំងអស់គឺសុទ្ធតែខ្លីហើយខ្លឹម មិនដូចប្រភេទវីដេអូខ្លះផលិតមករាប់ម៉ោងប៉ុន្ដែមើលចប់មិនដឹងថាចង់និយាយពីអី។

២.ប្រភេទវីដេអូ៖ ដោយត្រង់ចំណុចនេះ “ស្រីង៉ោល”បានជ្រើសរើសយកប្រភេទវីដេអូយ៉ាងត្រឹមត្រូវសម្រាប់យកមកថត ពោលគឺនាងបានជ្រើសរើសយកប្រភេទវីដេអូបែបកំប្លែង ដែលប្រភេទវីដេអូបែបនេះមានមនុស្សចង់តាមដានច្រើន ហើយវាត្រូវនឹងស្ថានភាពនិងសមត្ថភាពសំដែងរបស់នាងផងដែរ។ ពូកែសម្ដែង បូករួមនិងប្រភេទវីដេអូកំប្លែងដែលមានមនុស្សជាច្រើនចង់ទស្សនា ជាហេតុធ្វើឱ្យវីដេអូរបស់“ស្រីង៉ោល” ​មានមនុស្សរាប់លាននាក់ទស្សនា។ សរុបមកប្រសិនបើអ្នកចង់រកលុយតាមរយៈការធ្វើវីដេអូ អ្នកគួរតែជ្រើសរើសប្រភេទវីដេអូដែលមានមនុស្សចង់តាមដានទស្សនាច្រើន ត្រូវនិងសមត្ថភាពសំដែង និងព្យាយាមផលិតវីដេអូឱ្យបានល្អ ខ្លីខ្លឹមងាយយល់។

៣.វីដេអូជាភាសាអង់គ្លេស៖ មូលហេតុសំខាន់បំផុតទី៣ ដែលធ្វើឱ្យវីដេអូរបស់ “ស្រីង៉ោល”មានអ្នកតាមដានទស្សនាច្រើនទូទាំងពិភពលោកដូច្នេះគឺដោយសារតែ នាងបានផលិតវីដេអូជាភាសាអង់គ្លេស ដែលមនុស្សគ្រប់គ្នាអាចមើលទូទាំងពិភពលោកបាន។ ហើយសម្រាប់អ្នកដែលចង់ផលិតវីដេអូរកលុយពី Youtube ឬ Facebook នោះគួរតែព្យាយាមផលិតវីដេអូនិយាយជាភាសាអង់គ្លេស ឬមាន English Subtitle ឬក៏ផលិតវីដេអូទូទៅដែលមនុស្សទូទាំងពិភពលោកអាចមើលយល់បាន។

សរុបមក មូលហេតុសំខាន់៣ដែលធ្វើឱ្យវីដេអូស្រីង៉ោលមានអ្នកតាមដានទស្សនាច្រើនរហូតដល់ទៅ ១៥០០លានដង គឺដោយសារតែ ជ្រើសរើសប្រភេទវីដេអូដែលមានមានមនុស្សចង់មើលច្រើន ប្រភេទវីដេអូត្រូវជាមួយអ្នកសំដែង ផលិតវីដេអូមានគុណភាពខ្ពស់ ខ្លីខ្លឹមងាយយល់ និង ជាពិសេសគឺជាប្រភេទវីដេអូនិយាយភាសាអង់គ្លេសដែលមនុស្សទូទាំងពិភពលោកអាចមើលយល់បាន៕

Facebay