IHOME

ក្រុមហ៊ុនMaxusបាននាំចូលរថយន្តប្រភេទMPV ៨កៅអីមកកាន់ទីផ្សារកម្ពុជាជាមួយនឹងម៉ូឌែលថ្មីMaxus G50

ជាមួយនឹងការចូលចិត្តប្រើប្រាស់នូវរថយន្ត Toyota Sienna, Mitsubishi Xpander និង Kia Carnival ដែលក្លាយជាការពេញនិយមនៅតាមដងផ្លូវរបស់យើងនាពេលបច្ចុប្បន្ននេះ ហើយMaxus Cambodiaបានណែនាំនូវសមាជិកថ្មីរបស់ខ្លួនដោយការបង្ហាញនូវរថយន្តប្រភេទMPV 8កៅអីគឺMaxus G50 ដែលម៉ូដែលថ្មីនេះបានមកដល់ទីផ្សារប្រទេសកម្ពុជាហើយ។

ជាមួយនឹងរូបរាងយ៉ាងប្រណីត និងទាន់សម័យនៃរថយន្តប្រភេទMulti-purpose Vehicleដែលមានប្រវែងបណ្តោយ4,825mm , ទទឹង 1,825mm និងកំពស់ 1,778mm រួមជាមួយនឹងប្រវែងនៃគម្លាតពីកង់មុខទៅកង់ក្រោយ 2,800mm។ រថយន្តMaxusG50ថ្មីមានលក្ខណៈពិសេសពីផ្នែកខាងមុខនៃប៉ាណារចនាជាក្រូមឆ្នូតៗមួយផ្ទាំងធំ អមជាមួយអក្សរឡូហ្គោMaxus ហើយចង្កៀងមុខវិញឌីស្សាញជាមួយនឹងអំពូលLED daytime running ឆ្នូតៗ។ វាក៏បំពាក់ដោយយ៉ាន់ស្ព័រ បែបបន្ទាត់តួអក្សរដែលបំបែកជាផ្នែកៗពិតជាសាកសមជាមួយតួរថយន្ត ហើយនៅផ្នែកខាងក្រោយក៏បានរចនាឡើងជាមួយនឹងអំពូលLEDយ៉ាងស្មើរគ្នាដែលធ្វើរថយន្តម៉ូឌែលនេះកាន់តែមានភាពទាក់ទាញ។រថយន្តប្រភេទMPV8កៅអីនេះមានបំពាក់ដោយគ្រឿងបរិក្ខារយ៉ាងសំបូរបែបនិងទំនើបដើម្បីធ្វើឱ្យមនុស្សគ្រប់គ្នាកាន់តែមានភាពរីករាយនៅពេលបានបើកបរវា។

អ្នកបើកបរនិងអ្នករួមដំណើរនឹងទទួលបានការភ្ជាប់កម្មវិធីពីទូរស័ព្ទទៅកាន់រថយន្តជាមួយអេក្រង់ពណ៏ទំហំ 12.3-inchភ្លឺច្បាស់ត្រជាក់ភ្នែក។ វាបំពាក់មកជាមួយដំបូលលើPanoramicSunroof, ឧបករណ៏សាកថ្មទូរស័ព្ទឥតខ្សែ, តុសម្រាប់កៅអីជួរទីពីរដែលជួយសម្រួលដល់ការធ្វើការងារពេលកំពុងធ្វើដំណើរ និងរន្ធសាកទូរស័ព្ទជាច្រើនទៀត។ក្រៅពីនេះទៀត វាមានលក្ខណៈពិសេសនិងមុខងារប្រើប្រាស់ជាច្រើនដូចជា កៅអីខាងមុខអូតូ, ការបញ្ឆេះរថយន្តដោយប្រើប៊ូតុងជាមួយនឹងសោរsmart key, ទ្វារគូទក្រោយអូតូ, និងកាមេរ៉ាថតក្រោយដែលអាចមើលបាន៣៦០ដឺក្រេជុំវិញរថយន្ត។កម្លាំងនៃរថយន្តMaxus G50ថ្មីនេះត្រូវបានបំពាក់ដោយម៉ាស៊ីន1.5-liter turbocharge 4ស៊ីឡាំងហើយផ្តល់កម្លាំងខ្លាំង 250Nm និងកម្លាំងបង្វិល 163bhp។

កាន់តែពិសេសទៀតនោះវាត្រូវបានបំពាក់ដោយប្រអប់លេខអូតូ7-speed ដែលធ្វើអោយរថយន្តមានកម្លាំងខ្លាំង និងសន្សំសំចៃការស៊ីប្រេងឥន្ធនៈ។បើនិយាយពីប្រព័ន្ធសុវត្ថិភាពវិញ រថយន្តនេះគឺពិតជាមានសុវត្ថិភាពខ្ពស់សម្រាប់គ្រួសារលោកអ្នកដែលមានបំពាក់មកជាមួយពោងសុវត្ថិភាពសម្រាប់ផ្នែកខាងមុខ និងផ្នែកចំហៀងរហូតដល់កៅអីជួរទី៣, ប្រព័ន្ធហ្វ្រាំងABSនិងEBD, ប្រព័ន្ធទប់លំនឹង, ប្រព័ន្ធផ្តល់ដំណឹងពីសម្ពាធកង់ និងប្រព័ន្ធជំនួយពេលចុះចំណោត ព្រមជាមួយប្រព័ន្ធសុវត្ថិភាពជាច្រើនទៀត។

ក្រុមហ៊ុនMaxusបានផ្តល់ជូនការធានារយៈពេល ៥ឆ្នាំ ឬ ១០០,០០០គីឡូម៉ែត្រ ដើម្បីធ្វើឱ្យអតិថិជនរបស់ពួកគេកាន់តែមានទំនុកចិត្តលើគុណភាព និងបង្កើនទំនាក់ទំនងរវាងផ្នែកសេវាកម្មផងដែរ។រថយន្ត​Maxus G50 មានជម្រើសពីរដូចខាងក្រោមសម្រាប់លោកអ្នកជ្រើសរើស៖

  • រថយន្ត​ Maxus G50 1.5Turbo AT 2WD Lux ដែលមានតម្លៃ $43,000
  • រថយន្ត​ Maxus G50 1.5Turbo AT 2WD Lux+ ដែលមានតម្លៃ $45,000

ជាមួយនឹងតម្លៃព្រមទាំងលក្ខណៈពិសេសទាំងអស់នេះ តើលោកអ្នកគិតថាផ្នែកណាមួយនៃម៉ូឌែលនេះដែលក្រុមហ៊ុនMaxus Cambodia នឹងអាចប្រកួតប្រជែងលើទីផ្សាររថយន្តប្រភេទMPVនេះ? ជាមួយនឹងអ្វីគ្រប់យ៉ាងដែលបានផ្តល់ដោយរថយន្តMaxus G50គឺតម្លៃគួរឱ្យទាក់ទាញដល់លោកអ្នកដែលកំពុងស្វែងរករថយន្តលក្ខណៈគ្រួសារ។ ហើយអ្វីដែលល្អបំផុតបន្ទាប់ទៀតនោះគឺការទទួលបទពិសោធន៍ថ្មីសម្រាប់លោកអ្នកដោយការទស្សនារថយន្តផ្ទាល់និងធ្វើការបើកសាកល្បងនៅបន្ទប់តាំងបង្ហាញរថយន្តMaxus Cambodiaដែលនៅក្បែរលោកអ្នក។
Facebay