IHOME

YouTube គាំងមួយពិភពលោក នៅព្រឹកថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ២០២០

នៅព្រឹកនេះ អ្នកប្រើ YouTube ទូរទាំងពិភពលោកកំពុងតែជួបប្រទះនឹងបញ្ហាមួយដោយមិនអាចទស្សនាវីដេអូបានដូចសព្វមួយដងទេដោយលោតសារមកដូចរូបភាពខាងក្រោមនេះ៖

មកទល់នឹងពេលនេះខាង YouTube បានចេញសារបកស្រាយមកហើយថា YouTube ពិតជាកំពុងគាំងមើលវីដេអូមិនបានទូរទាំងពិភពលោកមែន ហើយក្រុមការងារ YouTube បានដឹងហើយ និងកំពុងតែដុតជើងដុតដៃជួសជុលជូន។

ជារឿងចម្លែកដែរ ដោយហេតុថារាល់ដង Server របស់ Google ត្រូវបានគេទទួលស្គាល់ថាជា Server ខ្លាំងមួយ ហើយនេះអាចមកពីបញ្ហាបច្ចេកទេសមួយចំនួនធ្វើឱ្យការមើលវីដេអូមិនបាន ប៉ុន្តែនៅតែអាចចូលទៅក្នុងវេបសាយបាន។

យ៉ាងណាក៏ដោយការមើលវីដេអូមិនបាននេះ ប្រហែលជាមិនយូរនោះទេ ដោយហេតុថា ក្រុមការងារនៅ Google សុទ្ធតែជាអ្នកជំនាញ ហើយមានច្រើននាក់ ហើយឆាប់ៗនេះអ្វីៗអាចនឹងត្រឡប់មកដូចដើមវិញ។
 
Facebay