IHOME

រឿងរ៉ាវទាំង ៦ចំនុចដែលអ្នកមិនធ្លាប់បានដឹងពី សេតវិមាន (The White House)

នៅក្នុងសហរដ្ឋអាមេរិកមានកន្លែងមួយបានធ្វើឡើងសម្រាប់ឲ្យប្រធានាធិបតីគ្រប់អាណត្តិស្នាក់នៅ ដែលត្រូវបានគេស្គាល់ឈ្មោះថា សេតវិមាន (The White House) ។ វាត្រូវបានបង្កើតឡើងដោយប្រធានាធិបតីទី២របស់អាមេរិក គឺលោក John Adams តាំងពីឆ្នាំ ១៨០០ មកម្លេះ ហើយនៅក្នុងសេតវិមាននោះក៏បានលេចចេញនៅរឿងរ៉ាវសំងាត់មួយចំនួនផងដែរ។ រឿងរ៉ាវខ្លះមើលទៅវាហាក់បីដូចជាអសា្ចរ្យ ខណៈដែលរឿងរ៉ាវខ្លះទៀតមើលទៅដូចជាចម្លែកទៅវិញ ។

ខាងក្រោមនេះគឺជាអាថ៍កំបាំងមួយចំនួន ដែលអ្នកពុំធ្លាប់បានដឹងពីសេតវិមានមួយនេះ ៖

១. តាមពិត The White House មានមួយទៀតនៅ Ireland (ប៉ែកអ៊ឺរ៉ុប)
The White House​ត្រូវបានរចនាឡើងដោយស្ថាបត្យករមួយរូបដែលជាជនជាតិអៀរឡង់ ដែលមានឈ្មោះថា James Hoban ។ គាត់បានឈ្នះការប្រកួតមួយក្នុងការរចនាម៉ូតផ្ទះឲ្យប្រធានាធិបតីក្នុងឆ្នាំ ១៧៩២ ហើយគាត់ក៏បានរចនាម៉ូតសេតវិមានមួយនេះឡើងដោយផ្អែកលើម៉ូតផ្ទះ Leinster House នៅក្នុងក្រុង Dublin ។

២. The White House មានទំហំធំធេងណាស់
ជាការពិតណាស់ សេតវិមានមួយនេះវាមានទំហំធំជាងអ្វីដែលអ្នកគិតទៅទៀត បន្ទប់ទាំងអស់សរុបមានចំនួន ១៣២បន្ទប់, បន្ទប់ទឹកចំនួន៣៥, ផ្ទះបាយចំនួន២៨, ទ្វារចំនួន៤១២ និងបង្អួចចំនួន១៤៧ ។ ហើយអ្វីដែលពិសេសជាងនេះទៅទៀតគឺ សេតវិមាន (The White House) មានជណ្ដើរយន្ដរហូតដល់ទៅចំនួន ៦គ្រឿង ។

៣.The White House មានបន្ទប់សំងាត់ជាច្រើន
មនុស្សគ្រប់គ្នាប្រហែលជាគិតថា សេតវិមាន (The White House) គ្រាន់តែជាកន្លែងសម្រាប់ប្រធានាធិបតីធ្វើការដែលមានដូចជា ការិយាល័យ បន្ទប់ប្រជុំ និងបន្ទប់សារព័ត៌មានតែប៉ុណ្ណោះ ។ តែធាតុពិតនៅក្នុងសេតវិមាន មានបន្ទប់ពិសេស និងបន្ទប់សំងាត់ជាច្រើនដែលបានបង្កើតសម្រាប់ប្រធានាធិបតីគ្រប់រូប ។

៤. The White House កសាងឡើងដោយពួកក្រុមទាសករ
បើយោងតាមការសែត Smithsonian បានបញ្ជាក់ថារាល់កម្មករដែលសាងសង់សេតវិមានភាគច្រើនពួកគេជាទាសករ ហើយលោក James Hobanដែលជាអ្នកកសាងវាឡើង ក៏បានជួលទាសកររបស់លោក ដូចជាលោក Ben, Daniel, និង​Peter ឲ្យធ្វើជាជាងឈើទៅលើគម្រោងទាំងអស់ ។

៥. បុគ្គលិកមានពេលត្រឹមតែ ១២ម៉ោងប៉ុណ្ណោះក្នុងការរៀបចំបន្ទប់
រាល់បុគ្គលិករបស់សេតវិមានទាំងអស់ គឺមានពេលតែ ១២ម៉ោងប៉ុណ្ណោះដោយចាប់ផ្ដើមពីពេលថ្ងៃត្រង់ទៅ ក្នុងការរើឥវ៉ាន់ដូចជា គ្រឿងសង្ហារឹម សម្ភារៈប្រើប្រាស់របស់ក្រុមគ្រួសារប្រធានាធិបតី ហើយធ្វើការបោសសម្អាត និងរៀបចំបន្ទប់ឲ្យរួចរាល់មុនពេលពាក់កណ្ដាលអាធ្រាត្រ ។

៦. គ្មានអាហារណាដែលមិនគិតប្រាក់នោះទេ
ជារៀងរាល់ខែរាល់ប្រធានាធិបតីគ្រប់រូបនឹងទទួលបានវិក័យប័ត្រមួយ សម្រាប់បង់ថ្លៃទៅលើការចំណាយផ្ទាល់ខ្លួន និងក្រុមគ្រួសាររបស់ពួកគេដូចជា ម្ហូប អាហារ ការបោសសម្អាត និងសម្ភារៈប្រើប្រាស់ផ្សេងៗទៀត ។ សម្រាប់ប្រាក់ទាំងនោះនឹងកាត់ចេញពីប្រាក់ប្រចាំឆ្នាំរបស់ប្រធានាធិបតី ។

ទាំងអស់នេះ គ្រាន់តែជារឿងរ៉ាវសំងាត់មួយចំនួនរបស់សេតវិមានដែលបានលេចចេញតែប៉ុណ្ណោះនៅមានរឿងរ៉ាវជាច្រើនទៀត ដែលអ្នកគ្រប់គ្រង់សេតវិមានមិនឲ្យភ្លាត់ចេញមកខាងក្រៅជាដាច់ខាត ៕

Facebay