IHOME

អស្ចារ្យណាស់! Facebay ទើបដំណើរការក្នុងខែទី១ មានសន្ទុះខ្លាំង លើសពីរំពឹងទុក

បច្ចុប្បន្ននេះ Tech Start up កំពុងផុសផលយ៉ាងខ្លាំងនៅប្រទេស កម្ពុជាយើង ក៏ដូចជាប្រទេសផ្សេងៗជុំវិញពិភពលោកផងដែរ​។ ទន្ទឹមនេះកូនខ្មែរមួយក្រុម បានបង្កើត អែប Facebay ដែលអោយអ្នកប្រើប្រាស់អាចសាងប្រាក់ចំណូលអនទ្បាញ ដោយគ្រាន់តែ Copy Link វីដេអូ Youtube ហើយបើកសញ្ញា $ អោយមានពាណិជ្ជកម្ម ព្រមទាំងការណែនាំគ្នាជាបណ្តាញ។

បន្ទាប់ពីដាក់ដំណើរជាផ្លូវអស់រយះពេល១ខែកន្លងមក (ខែតុលា ២០២០) នាយកប្រត្តិបត្តិ Facebay បានប្រាប់គេហទំព័រ ceo-cambodia.com ថា "គិតត្រឹមដាច់ខែតុលានេះ គឺវាមានរយះពេល១ខែ បន្ទាប់ពីយើងបាន ដាក់ដំណើរការជាផ្លូវការ ហើយជាលទ្ធផល យើងទទួលបាន៖
១ អ្នកទាញយក ជាង៣មុឺននាក់
២ បង្កើត Page & Group ប្រហែល ៥០០០
៣ ផុស ជាង១លាន ផុសឯណោះ
៤ ទទួលបាន Sponsor លើសពី១០០០ គណនី (ភាគច្រើនជា Youtuber)
៥ មានអ្នករកលុយជោគជ័យ (បានដកលុយ) ក្រោម ១០០នាក់។

នេះជាលទ្ធផលវិជ្ជមាន ដែលលើសពីការរំពឹងទុក ដោយសារហេតុផល ៣យ៉ាងធំៗ៖
១ អ្នកផ្សព្វផ្សាយ ទទួលបានលទ្ធផលគាប់ចិត្ត (ពិសេស Youtuber ថ្មីថ្មោង ដែលចង់បាន Sub & View)
២ អ្នករកចំណូល គាត់បានលទ្ធផលពិតប្រាកដ ហើយក៏មានអ្នកបានដកលុយ (Withdraw) ជាហូរហែផងដែរ ជាពិសេស គឺអ្នកប្រើប្រាស់ ពេញចិត្តខ្លាំងលើ លក្ខណះងាយៗ របស់ Facebay តែម្តង
៣ ការណែនាំបន្តរគ្នា វាជារឿងធម្មតាទេ ពេលដែលគាត់ពេញចិត្ត គាត់តែងតែណែនាំបន្តរគ្នា ទាំងអ្នកផ្សព្វផ្សាយពាណិជ្ជកម្ម ទាំងអ្នករកប្រាក់ចំណូល។"

សូមបញ្ចាក់ផងដែរថា Facebay ជា MMO Platform ដែលស្រដៀងគ្នាទៅនឹង Google Adsense, Youtube និង Ads Networks ដទៃទៀត ដោយបានបន្ថែមប្រព័ន្ធ MLM ដែលធ្វើអោយអ្នករកចំណូលអនទ្បាញសម្រុកទាញយក និងមានក្តីសង្ឃឹមខ្ពស់ ក្នុងការសាងប្រាក់ចំណូលយូរអង្វែង ប្រកបដោយស្ថេរភាព និងភាពងាយស្រួលផងដែរ។

 
Facebay