IHOME

ចំណុច​​ផ្លាស់​ប្ដូរ​គួរឲ្យកត់​សម្គាល់​នៅ ​ហ្គ្រេន ភ្នំពេញ ស៊ីធី ក្រោម​​ការ​អភិវឌ្ឍ​​របស់​ ជីប ម៉ុង លែន

ក្រុម​​ហ៊ុន​​ ជីប ម៉ុង លែន កំពុង​ធ្វើ​ឲ្យ​ប្រសើរឡើងគួរ​ឲ្យកត់សម្គាល់​​នូវ​​មុខមាត់​ ហ្គ្រេន ភ្នំពេញ ​ស៊ីធី ក្រោយ​​​​​​​ទទួល​បាន​​​សិទ្ធិ​អភិវឌ្ឍ​គម្រោង​​នេះ​។

លក្ខណៈ​កែប្រែ​​គួរ​ឲ្យ​កត់​សម្គាល់​​មាន​ដូច​ជា​​វិថីចូល​ ហ្គ្រេន ភ្នំពេញ ស៊ីធី និងវិថីក្នុងគម្រោង។​ ​ជីប ម៉ុង លែន កំពុង​កែ​លម្អ​វិថី​ និងមហាវិ​ថី​​ចំនួន​​១២​​ខ្សែ​ ដែល​៣​ខ្សែមានទទឹង​​​១៨​​ម៉ែត្រ​ និង​៩ខ្សែទៀត​​​​មាន​​ទទឹង​៨ម៉ែត្រ ដើម្បី​សម្រួល​ចរាចរណ៍​ក្នុងគម្រោងឲ្យ​កាន់​តែ​ល្អប្រសើរ សម្រាប់ទាំង​យាន​យន្ត​ និង​ថ្មើរ​ជើង។ កាន់​តែ​ពិសេស​ ផ្លូវ​ក្នុង​គម្រោង​​​អម​សង​ខាង​​ដោយ​​​​ផ្លូវ​ថ្មើរជើង​​ធំទូលាយ​ មាន​​សួន​​ច្បារ​ និង​ដើមឈើ​ធំៗ។

ទន្ទឹម​​នឹង​​នេះ​​ ជីប ម៉ុង លែន បានវិនិយោគទឹកប្រាក់​ជាង១លានដុល្លារ​សហរដ្ឋអាមេរិកបន្ថែមទៀត ដើម្បីកែ​លម្អ​សោភ័ណភាពទីលានវាយកូនហ្គោល ដោយបានទិញយកសម្ភារៈបរិក្ខាទំនើបៗមានដូចជាឡានកូនហ្គោល (Golf Cart) ម៉ាស៊ីនកាត់ស្មៅ និងសម្ភារៈទំនើបៗជាច្រើនទៀត ដើម្បីថែទាំទីលានវាយកូនហ្គោល កែលម្អសោភ័ណភាព Club Houseដើម្បីផ្តល់​សេវាកម្ម​កាន់​តែ​ប្រសើរជូនភ្ញៀវ​ផង​ដែរ។

ជីប ម៉ុង លែន ក៏បាន​ផ្តោតលើការ​អភិវឌ្ឍ​បៃតងក្នុងគម្រោង ដែលនឹងមាន Central Park ​ដែល​​​ជាឧទ្យានដ៏ធំ ផ្តល់​ជូនសហគមន៍រស់នៅក្នុង ​ហ្គ្រេន ភ្នំពេញ ​ស៊ីធី ភាពបៃតង​ ដើម​ឈើធំៗ​ ដែល​ផ្ដល់​ម្លប់​ដ៏ ត្រឈៃ​ កន្លែង​ហាត់​ប្រាណ​ និង​សួន​កុមារ​ ស្រស់​ស្រាយ​​ពេញ៣៦៥ថ្ងៃ​ក្នុងមួយឆ្នាំ។ ជាងនេះទៅ​ទៀត ហ្គ្រេន ភ្នំពេញ ស៊ីធី  មាន​ទីលាន​វាយហ្គោល​ស្តង់ដារ​អន្តរជាតិ​១៨ឡូ គ្រប​ដណ្តប់​ដោយ​វាល​ស្មៅ​ពណ៌​បៃតង​ស្រស់។

កាល​ពីខែកញ្ញា​កន្លងទៅ ក្រុមហ៊ុន ជីប ម៉ុង លែន បានចូល​រួម​បដិភាគជាមួយ​សាលារាជធានីភ្នំពេញ កសាង​មហាវិថីមួយប្រវែង​​៥,៨៦​គីឡូម៉ែត្រ និង​​ទទឹង​​​៣០​ម៉ែត្រ​ខាងមុខគម្រោង ហ្គ្រេន ភ្នំពេញ ​ស៊ីធី ​ដែល​ងាយ​ក្នុង​ការ​​ធ្វើ​ដំណើរ​ទៅ​កាន់​​ផ្សារ​ទំនើប​ៗក្នុងតំបន់នោះ​ ​ដូចជា​ ផ្សារទំនើប ជីប ម៉ុង សែន​សុខ ផ្សារ​ទំនើប អ៊ីអន ម៉ល សែនសុខ ផ្សារម៉ាក្រូ ផ្សារគ្លូប៊លហោស៍ រង្វង់​មូលកាំកូស៊ីធី និង​ស្ពាន​ជ្រោយ​ចង្វារ​ជា​ដើម។

ជីប ម៉ុង លែន បន្តកិច្ចខិតខំប្រឹងប្រែងអភិវឌ្ឍគម្រោង ហ្គ្រេន ភ្នំពេញ ស៊ី ឲ្យ​បានល្អប្រសើរបំផុត ដើម្បីផ្តល់​ជូនសហគមន៍រស់នៅដែលល្អបំផុតប្រកបដោយភាពកក់ក្តៅ ព្រម​ទាំង​ផ្សារ​ភ្ជាប់នឹងធម្មជាតិ៕

Facebay