IHOME

បញ្ចប់ការសង្ស័យ! ម្ចាស់បុរីភ្នំពេញសុខសាន្ត ក្នុងខណ្ឌដង្កោរបកស្រាយរឿងគ្មានទឹកលិចក្នុងបុរីខ្លួន

គ្មាន​ឡើយ​ទឹក​លិច សូម្បី​តែ​ស្ទះឡូ​ ឬ​លិច​ផ្លូវ​ នៅ​គ្រប់​គម្រោង​ទាំង​អស់​របស់ ​បុរី​ភ្នំពេញ​សុខសាន្តពិសេស​គឺ បុរី​គម្រោង​ថ្មី​ចុង​ក្រោយ​គេ​ ២ ​ដែល​កំពុង​សាង​សង់​ជិត​រួច​រាល់ គឺ គម្រោង​ទី ៧ ដែល​មាន​ទីតាំង​ក្នុង​តំបន់​ទួល​ពង្រ និង​ គម្រោង​ទី ៨​ តាម​បណ្តោយ​ផ្លូវ​​​ព្រៃ​សរ ក្នុង​ខណ្ឌ​ដង្កោរ ដោយ​សារ​ទីតាំង​បុរី​នេះ​ស្ថិត​នៅ​ភូមិសាស្ត្រ​ល្អ​ដែល​ខ្ពស់​ស្រាប់​។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​តំណាង នៃ​គម្រោង​បុរី​ភ្នំពេញ​សុខ​សាន្ត ទាំង​ពីរ​នេះ ដែល​កំពុង​សកម្ម​ក្នុង​ការ​សាងសង់ ដែល​មក​ទល់​ពេល​នេះ គម្រោង​ទាំង​ពីរ​សម្រេច​បាន​លទ្ធផល​ប្រមាណ លើស​ពី ៦០% ហើយ ។

ការ​អះ​អាង​នេះ​ គឺ​ជា​ការ​ឆ្លើយ​តប​នឹង​សំនួរ របស់​អតិថិជន​ជាច្រើន​មួយ​រយៈ​ចុង​ក្រោយ​នេះ បន្ទាប់​ពីមាន​កង្វល់​ពី​បញ្ហា​ទឹក​លិច ខណៈ​តំបន់​មួយ​ចំនួន​ក្នុង​ខណ្ឌ​ដង្កោរ​កំពុង​រង​គ្រោះ​ធ្ងន់ធ្ងរ​ដោយ​សារ​ទឹកជំនន់​មិនធ្លាប់​មាន​ពី​មុន​មក​។ លោក​បន្ថែម​ថា​ ៖ « គម្រោង​ទី ៧ នៃ​បុរី​ភ្នំពេញ​សុខសាន្ត​យើង ដែល​កំពុង​សាង​សង់​លើ​ទំហំ​ដី​ ប្រមាណ ៧ហិកតា និង គម្រោង​ទី ៨ តាម​បណ្តោយផ្លូវ​ព្រៃ​ស ត្រូវ​បាន​​ត្រួត​ពិនិត្យ​យ៉ាង​យក​ចិត្ត​ទុក​ដាក់​ពី​វិស្វករ​ជំនាញ មុន​សម្រេច​បើក​ការ​ដ្ឋាន​សាង​សង់។ លើស​ពីនេះ​ក៏​​មាន​ប្រព័ន្ធ​ឡូ និង​ផ្លូវបង្ហូរទឹកធំរឹងមាំ ត្រូវ​បាន​​សាងសង់​យ៉ាង​យក​ចិត្ត​ទុក​ដាក់ ស្រប​តាម​ស្តង់​ដារ​សុវត្ថិភាព​»។

«ពិត​ណាស់​សម្រាប់​អ្នក​ដែល​កំពុង​ចង់​វិនិយោគ​លើ​អចលទ្រព្យ (ទិញ​ទុក​ជួល ឬ លក់ ឬ​ធ្វើ​អាជីវកម្ម) និង ចង់​បាន​ផ្ទះ​រស់​នៅ​ប្រកប​ដោយ​ផាសុខភាព រដូវ​នេះ​ គឺ​ជា​ពេលវេលា​ដ៏​ល្អ​បំផុត ក្នុង​ការ​ដើរ​មើល និង​សម្រេច​ចិត្ត​ ព្រោះ​រដូវ​ភ្លៀង​បែប​នេះ យើង​អាច​មើល​ឃើញ​ច្បាស់ៗ ថា​ភូមិ​សាស្ត្រ​ល្អ​កម្រិត​ណា ,មិន​លិច​ទឹក ឬ ស្ទះ​ឡូ , មាន​លេច ឬ ជ្រាប​តាម​ជញ្ជាំង និង ដំបូល ,ជញ្ជាំង​បូក និង​លាប​បាន​ស្អាត​ល្អ កម្រិត​ណា , ពិសេស​ គឺ​គ្រិះ​ផ្ទះ​រឹង​មាំ គ្មាន​ស្រាំ ឬ បាក់​ស្រុត​ជា​ដើម» ។ លោក​បញ្ជាក់​បន្ថែម។​ ជាក់​ស្តែង​ សំណង់​រឹង​មាំ ធានា​សុវត្ថិភាព ក្រៅ​ពី​ម៉ូដ​ផ្ទះ​ស្អាត​ទាន់​សម័យ ផ្លូវ​ធំ​ទូលាយ និង​ការ​រៀប​ចំ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ល្អ​នេះ​ឯង ដែល​ផ្តល់​ភាព​កក់​ក្តៅ​ដល់​អតិថិជន អាច​ឲ្យ បុរី​ ភ្នំពេញ​សុខសាន្ត ទទួល​បាន​ការ​សរសើរ​ពី​អ្នក​ទិញ និង​អ្នក​កំពុង​រស់​នៅ​ទីនោះ​ផ្ទាល់ និង​បន្ត​ពង្រីក​គម្រោង​​រហូត​ឈាន​មក​ដល់​គម្រោង​ទី ៧ និង ៨ ដូច​បច្ចុប្បន្ន​នេះ ។​ជាមួយ​បទ​ពិសោធន៍​ក្នុង​វិស័យ​សាង​សង់​ជាង ២០​ឆ្នាំ សង់​លើ​ភូមិសាស្ត្រ​ល្អ​ខ្ពស់​មិន​លិច​ទឹក មានហេដ្ឋា​រចនា​សម្ព័ន្ធ​ពេញ​លេញ​ថ្មី និង​រឹង​មាំ​ គម្រោង ដឺសុខសាន្តផាក ទាំង ២​ទី​តាំង សុទ្ធ​តែ​នៅ​ជាប់ ផ្លូវ​រដ្ឋ​ធំ​ទូលាយ ៣០​ម៉ែត្រ​, និង​ផ្លូវ​ក្នុង​បុរី ប្រវែង ១៦​ម៉ែត្រ ដែល​មាន​ផ្តល់​ជូន​ជម្រើស​ផ្ទះ​ជា​ច្រើន ដូចជា៖ ផ្ទះ​ល្វែង E0,E1,E2, វីឡា​កូន​កាត់ និង​វីឡា​ទោល ម៉ូដ​ស្អាត​ទាន់​សម័យ លក់​ក្នុង​តម្លៃ​ចាប់​ពី ៧​ម៉ឺន​ដុល្លារ​ឡើង​ទៅ​ ជា​មួយ​លក្ខខណ្ឌ​បង់​រំលស់​ងាយ​ស្រួល​សម្រាប់​អ្នក​ដែល​មាន​ជីវភាពមធ្យម ។

លើស​ពី​នេះ​គម្រោង​ទាំង ២ មាន​ប្រជាជន​រស់​នៅ​ច្រើន​កុះ​ករ មាន​ផ្លូវ​ខ្វែង​ខ្វាត់​ភ្ជាប់​ទៅ​ផ្លូវ​រដ្ឋ​ធំ​ៗ (គ្មាន​ផ្លូវ​ទាល់​) អំណោយ​ផល ដល់​ការ​រស់​នៅ និង អាច​ប្រកប​អាជីវកម្ម​បាន​យ៉ាង​ងាយ​ស្រួល។ លោក​បន្តថា ៖ « ជា​ច្រើនឆ្នាំ​មក​នេះ តំបន់​មួយ​នេះ​មិន​ដែល​មាន​បញ្ហា​ទឹក​លិច​ធ្ងន់ធ្ងរ​បែប​នេះ​ឡើយ ។ គ្រោះ​ធម្មជាតិ​មើល​មិន​ឃើញ ខ្ញុំ​យល់​ថា​នេះ​មិន​មែន​ជា​បញ្ហា​បច្ចេកទេស​សាង​សង់​នោះ​ទេ តែ​វា​ជា​គ្រោះ​ធម្មជាតិ​ច្រើន​ជាង ដោយ​សារ​ជាក់​ស្តែង​មាន​ការ​បាក់​ទំនប់​ព្រែក​ត្នោត ទើប​បណ្តាល​ឲ្យ​មាន​ទឹក​ច្រាល​ជន់​លិច​តំបន់​មួយ​ចំនួន​ដែល​នៅ​ក្បែរ​នោះ ។ ខ្ញុំ​សង្ឃឹម​ថា​ជា​ជាង​ការ​ទិតៀន និង​បំបាក់​ទឹក​ចិត្ត យើង​​គួរ​លើក​ទឹក និង​ជួយ​ដោះ​ស្រាយ​បញ្ហា​គ្នា​ក្នុង​គ្រា​លំបាក​នេះ។ ខ្ញុំ​ជឿ​ជាក់​ថា​ឆ្លង​កាត់​គ្រោះ​លើក​នេះ រាល់​សំណង់​ទាំង​អស់​នៅ​កម្ពុជា​ នឹង​បន្ថែម​ការ​យក​ចិត្ត​ទុក​ដាក់ ត្រួត​ពិនិត្យ​ស្ថាន​ភាព​ភូមិ​សាស្ត្រ និង​ពង្រឹង​ប្រព័ន្ធ​គ្រប់​គ្រង​ទឹក កាន់​តែ​ខ្លាំង មុន​សម្រេច​ធ្វើការ​សាងសង់​» ។

ចាប់​អារម្មណ៍? នេះ​ជា​ពេល​វេលា​ល្អ​ក្នុង​ការ​សម្រេច​ចិត្ត​ទិញ ទាន់​គម្រោង​មិន​ទាន់​សាង​សង់​រួច​រាល់​ទាំង​ស្រុង កំពុង​លក់​ក្នុង​តម្លៃ​ក្រោម​ទីផ្សារ។ ក្រោយ​សាង​សង់រួច​រាល់​ តម្លៃ​ផ្ទះ​អាច​នឹង​ឡើង ព្រោះ​ជាក់​ស្តែង​ទូលពង្រ កំពុង​តែ​ប្រែ​ក្លាយ​ជា​តំបន់​ប្រជុំ​ជន មាន​ដង្ហើម​សេដ្ឋកិច្ច​សកម្ម ប្រមូល​ផ្តុំ​ដោយ​គម្រោង​ធំ​ៗ ជា​ច្រើន ក្បែរ​ផ្សារ មន្ទីរពេទ្យ និង សាលា​រៀន និង​ភ្ជាប់​ទៅ​ផ្លូវ​ ៦០​ម៉ែត្រ​ដែល​ជា​ផ្លូវ​ទៅកាន់ គម្រោង​ផ្សារទំនើប អ៊ីអន ៣ និង ប្រលាន​យន្ត​ហោះថ្មី (តាខ្មៅ)។

ដើម្បី​ឲ្យ​កាន់​តែ​ច្បាស់​ក្នុង​ចិត្ត​ថា បុរីសុខសាន្ត (ដឺសុខសាន្តផាក) មាន​ភូមិសាស្ត្រ​ល្អ គ្មាន​លិច​ទឹក​ដូច​រៀប​រាប់​មែន​នោះ អ្នក​អាច​ទៅ​មើល​ដល់​ទីតាំង​ដោយ​ផ្ទាល់​។

សម្រាប់​ព័ត៌មាន​លម្អិត​ ​ឬចង់មើល​ផ្ទះ​គំរូ​ផ្ទាល់​អាច​ទំនាក់ទំនង​ទៅកាន់ ​៖​

លេខ​ទូរស័ព្ទ​៖ (011/098) 65 30 30

ហ្វេស​ប៊ុក​ផេក​៖ BoreyPhnomPenhSokSan

ទីតាំង​ គម្រោង​ទី​៧​ ៖ https://goo.gl/QQeGjy

ទីតាំង​ គម្រោង​ទី​៨​ ៖ https://goo.gl/maps/hFGM33SjgFguhZHD6៕

Facebay